ព្យាករណ៍គូ​ Manchester City vs Sheffield United ម៉ោង២២:៤៥ ថ្ងៃទី២២មេសា

Manchester City នឹង​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​ក្នុង​ស្មារតី​អស្ចារ្យ​បន្ទាប់​ពី​បានទម្លាក់ Bayern Munich ដើម្បីកក់កៅអីឡើងទៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League។

Manchester City មិន​ស្គាល់​ចាញ់​សោះ​១៥​ប្រកួត​​ចុង​ក្រោយ ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដែល​រួម​មាន​ឈ្នះ ​១២ប្រកួត​ ​និង​ស្មើ​៣ប្រកួត។

ពួកគេបានប្រកួតជាមួយនិងក្រុមជើងឯកមកពីលីគ​ Championship គឺ​ Burnley ក្នុងការប្រកួត​ FA Cup ជើងមុន ហើយបានយកឈ្នះដោយលទ្ធផល ៦-០ ដែល Haaland ស៊ុតបានបីគ្រាប់ និង Alvarez រកបានគ្រាប់បន្ថែមទៀត។

ទន្ទឹមគ្នានេះដែរ Sheffield United ឈរនៅលេខ២នៅលីគ Championship ដែលគ្រប់គ្រាន់ ដើម្បីធ្វើឱ្យពួកគេឡើងដោយស្វ័យប្រវត្តិត្រឡប់ទៅកាន់ Premier League វិញនៅរដូវកាលក្រោយ។

៦​ប្រកួត​​ចុង​ក្រោយ​ Sheffield United ឈ្នះ​៥ប្រកួត និង​ចាញ់​១ប្រកួត ដោយ​ការ​ចាញ់​​នោះ​គឺចាញ់ Burnley នៅ​ដើម​ខែ​នេះ។

Sheffield United បានយកឈ្នះលើ Blackburn Rovers នៅចុងម៉ោងកាលពីប្រកួតមុន ដែលធ្វើឱ្យមានការលើកឡើងថា ពួកគេមានទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេក្នុងរដូវកាល ដោយយកឈ្នះ Tottenham Hotspur ដើម្បីទទួលជ័យជម្នះ ១-០ ក្នុងជុំទី៥។

ការព្យាករណ៍​ :​ Manchester City ត្រូវបានរំពឹងថា នឹងធ្វើការផ្លាស់ប្តូរកីឡាករនៅក្នុងការប្រកួតនេះផងដែរ ដែលអាចបញ្ជាក់ថា ខ្សែប្រយុទ្ធមួយចំនួនត្រូវបានសម្រាក ប៉ុន្តែពួកគេគួរតែមានកីឡាករដែលលេងល្អគ្រប់គ្រាន់ ដើម្បីយកឈ្នះការប្រកួតនេះ យ៉ាងហោចណាស់មួយឬពីរគ្រាប់។ ដូច្នេះការទស្សន៍ទាយការប្រកួតរវាង​ Manchester City និង Sheffield United របស់យើងគឺ​ ជ័យជម្នះសម្រាប់​ Manchester City​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង