ហេតុអ្វីបានជាអាជ្ញាកណ្តាលនៅ Premier League លោក Michael Oliver មានវត្តមានក្នុងការប្រកួតលីកអារ៉ាប៊ីសាអូឌីតទៅវិញ?

លោក Michael Oliver ដែលប្រិយមិត្តបាល់ទាត់ស្គាល់ថា ជាអាជ្ញាកណ្តាលនៃការប្រកួតនៅក្របខ័ណ្ឌ English Premier League ជាអ្នកទទួលខុសកាត់សេចក្តីសម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ Al-Nassr នឹងក្រុម Al-Hilal ក្នុងការប្រកួតពានរង្វាន់ Saudi Pro League កាលពីថ្ងៃអង្គារកន្លងទៅ។

Oliver ត្រូវបានអនុញ្ញាតឲ្យធ្វើការហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបន្ទុកក្នុងការប្រកួតលីករវាងក្រុមរបស់ Cristiano Ronaldo ជាមួយនឹងក្រុម Al-Hilal។ លោក Oliver ថែមទាំងបានផ្តល់កាតលឿងជូន Ronaldo ក្នុងអំឡុងពេលប្រកួតសម្រាប់កំហុសដែល Ronaldo បានចាប់ក្រៀក ករបស់គូប្រកួត ក្នុងការប្រកួតដែល Al-Hilal ឈ្នះ 2-0 ។ Odion Ighalo ស៊ុតបញ្ចូលទីបានទាំងពីរគ្រាប់ និងធ្វើត្រាប់តាម Lionel Messi មុនពេលដែល Ronaldo បញ្ចេញកាយវិការមិនសមរម្យដែលផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រ Al-Hilal។

ប្រធាន PGMOL លោក Howard Webb រីករាយក្នុងការទទួលយកសំណើសុំអាជ្ញាកណ្តាលធ្វើការពីសមាគមបាល់ទាត់ពីក្រៅប្រទេស ខណៈដែលគាត់គិតថាវាអាចមានប្រយោជន៍សម្រាប់មន្ត្រីអាជ្ញាកណ្តាល នេះបើយោងតាមកាសែត Daily Mail ។ Oliver មិន​បាន​ទៅកាត់សេចក្តីការប្រកួត Champions League នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​ទេ ដែល​មាន​ន័យ​ថា​គាត់​មាន​ពេល​វេលា​ក្នុង​ការ​ហោះ​ហើរ​ចេញ​ពី Riyadh ត្រៀម​មុន​ការកាត់សេចក្តីសម្រាប់​ប្រកួត​បន្ទាប់​របស់​គាត់ ដែលយើងនឹងឃើញវត្តមានរបស់ Oliver ក្នុងនាមជា​អាជ្ញាកណ្ដាល​ប្រកួត​ Premier League របស់ Liverpool ជាមួយ Nottingham Forest នៅ​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Anfield៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង