ប្រធានក្លិប Spurs ថា Harry Kane គង់តែមានថ្ងៃឈ្នះពានជាមួយ Tottenham ទេ

ប្រធានក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Harry Kane បំបែកបានកំណត់ត្រាជាច្រើនជាមួយក្លិប ប៉ុន្តែនៅមិនទាន់ស្គាល់រសជាតិលើកពានជាមួយ Spurs សូម្បីតែម្តង ប៉ុន្តែប្រធានក្លិបលោក Daniel Levy ទទូចថា គាត់នៅតែអាចលើកពានជាមួយក្លិបបាន។

អនាគតរបស់ Kane មានភាពស្រពិចស្រពិល ដោយរូបគេនឹងផុតកុងត្រានៅឆ្នាំ២០២៤ ហើយមិនទាន់យល់ព្រមលើការបន្តកុងត្រាថ្មីអ្វីនៅឡើយ។ គួររំលឹកផងដែរថា Kane មិនទាន់ឈ្នះពានផ្លូវការអ្វីសូម្បីតែមួយជាមួយ Spurs នៅឡើយទេ ប៉ុន្តែបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនៅរដូវកាលនេះ។ លោក Levy បានទទូចថានៅតែមានពេលសម្រាប់ Kane ក្នុងការលើកពានជាមួយ Spurs ហើយថែមទាំងនិយាយថាគាត់ចង់សាងសង់រូបសំណាករបស់ខ្សែប្រយុទ្ធមុតស្រួចរូបនេះនៅខាងក្រៅទឹកដីរបស់ Tottenham ថែមទៀតផង។

គាត់បាននិយាយក្នុងអំឡុងពេលពិភាក្សានៅ The Cambridge Union Society ថា "គាត់ពិតជាអាចឈ្នះពានរង្វាន់នៅ Spurs... ប៉ុន្តែការក្លាយជារឿងព្រេងមួយក៏សំខាន់ផងដែរ។ ការពិតដែលថាគាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Tottenham Hotspur ហើយគាត់កំពុងបន្តបង្កើតប្រវត្តិសាស្ត្រជាច្រើនជាមួយយើង។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយនឹងមានរូបសំណាក Harry Kane នៅខាងក្រៅកីឡដ្ឋានរបស់យើង”៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង