Real ប្រើប្រាស់ក្បួនច្បាប់ Ballon D'or ដែលមិនធ្លាប់មានពីមុន ដើម្បីបន្តកុងត្រាឲ្យ Karim Benzema

ក្លិប Real Madrid បានសម្រេចដាក់ប្រើប្រាស់ជម្រើសបន្តកុងត្រាថ្មី ដែលមិនធ្លាប់មានចារក្នុងច្បាប់អ្វីទាំងអស់ សម្រាប់ Karim Benzema  ដើម្បីបន្តកុងត្រារបស់គាត់បន្ថែមរយៈពេលមួយឆ្នាំទៀត។

Benzema នឹងបន្តលេងនៅកីឡដ្ឋាន Santiago Bernabeu យ៉ាងហោចណាស់មួយឆ្នាំទៀត ដោយសារឃ្លាដែលមិនបានសរសេរដែលធានាការបន្ត ប្រសិនបើគាត់ឈ្នះ Ballon d'Or នេះបើយោងតាម ​​AS ។ គួររំលឹកផងដែរថា Benzema បានឈ្នះពានរង្វាន់ដ៏មានតម្លៃមួយនេះ នៅខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានជួយជាចំណែកយ៉ាងសំខាន់ សម្រាប់ក្រុមអធិរាជស Real Madrid ក្នុងការឈ្នះពាន La Liga និង Champions League ពីរក្នុងរដូវកាលតែមួយ។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ឆ្នាំមួយនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ទទួលស្គាល់​ថា​រដូវ​កាល​ក្រោយ​នឹង​ក្លាយ​រដូវកាលជា​ចុង​ក្រោយ​របស់​គេ​នៅ Madrid។ ក្រុមរបស់លោក Carlo Ancelotti នឹងស្វាគមន៍កីឡាករវ័យជំទង់របស់ប្រេស៊ីល Endrick ក្នុងឆ្នាំ២០២៤ ដែលនឹងចូលលេង ដើម្បីក្លាយជាកីឡាករលេខ៩ របស់ក្លឹបនៅពេលគាត់មកដល់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង