ព្យាករណ៍គូ​ Sevilla vs Manchester United ម៉ោង២ ថ្ងៃទី២១មេសា

Sevilla បាននិងកំពុងបង្ហាញទម្រង់លេងប្រសើរច្រើន បន្ទាប់ពីប្រកួតស្មើ ២-២ នៅកីឡដ្ឋាន Old Trafford ហើយពួកគេក៏បានឈ្នះការប្រកួតយ៉ាងសំខាន់ ក្នុងលទ្ធផល ២-០ នៅក្នុងទឹកដី Valencia នៅ La Liga ផងដែរ។

វិធីតែមួយគត់ដែលពួកគេទៅប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ​ គឺប្រសិនបើពួកគេអាចលើកពានការប្រកួតនេះ និងជាប់សម្រាប់ការប្រកួតវគ្គចែកពូល Champions League ឆ្នាំ២០២៣/២៤។

Sevilla មិន​ស្គាល់​ការប្រកួតចាញ់​​ទេក្នុង​​លីគ និង​ការប្រកួតពាន​៤ប្រកួត​ចុង​ក្រោយ​ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​នីមួយៗ។​ សម្រាប់ការប្រកួតនៅអឺរ៉ុបរដូវកាលនេះ ពួកគេបានប្រកួតចាញ់២ប្រកួត ក្នុងចំណោម៣ប្រកួតក្នុងទឹកដីនៅ Champions League ប៉ុន្តែបានប្រកួតឈ្នះ​ទល់នឹងសូន្យ ២ប្រកួតនៅ​ Europa League ។

Manchester United ហាក់ដូចជាប្រកួតជាមួយ​ខ្លួន​ឯង​ បន្ទាប់​ពី​បាន​បណ្តោយ​ឱ្យ​របូត​គ្រាប់​បាល់​នាំ​មុខ​២គ្រាប់​ ក្នុងការប្រកួត​ជើង​ទី​មួយ ជា​ពិសេស​នោះគឺ​ពួក​គេ​បាន​ស៊ុត​បញ្ចូល​ទីខ្លួនឯង​ ឱ្យទៅ Sevilla​ ទាំងពីរគ្រាប់។ 

United មានការប្រកួតដ៏ធំក្នុងសប្តាហ៍នេះ​ បន្ទាប់ពីការប្រកួតនេះ គឺការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយនិង​ Brighton and Hove Albion នៅថ្ងៃអាទិត្យ។

ការ​ប្រកួត​ក្រៅទឹក​ដី​៥​ប្រកួតនៅ Europa League ​រដូវ​កាល​នេះ​បាន​ឱ្យ​ឃើញថា ពួកគេឈ្នះ​៤ប្រកួត និង​ស្មើ​១ប្រកួតក្នុង​ទឹកដីរបស់ Barcelona ។

ការព្យាករណ៍​ :​ នេះនឹងមិនងាយស្រួលទាល់តែសោះសម្រាប់ Manchester United ប៉ុន្តែពួកគេអាចឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ នៃ Europa League ។​ ពួក​គេ​​គួរ​តែ​ទទួលបានការ​នាំ​មុខ ២-០ ក្នុង​ទឹកដីសម្រាប់ការប្រកួតជើង​ទី​មួយ​។ Sevilla បានឡើងផុតពីតំបន់កាត់ចោលនៅ La Liga ប៉ុន្តែនៅតែមានបញ្ហាក្នុងទម្រង់ការពារ។ ការទស្សន៍ទាយការប្រកួតរវាង​ Sevilla និង Manchester United របស់យើងគឺជ័យជម្នះសម្រាប់​ Manchester United​៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង