អ្នកណាក៏ដឹងពីជោគជ័យរបស់ Lionel Messi ដោយគេធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ Leandro Paredes បានទទួលរង្វាន់ពិសេសផ្ទាល់ខ្លួនមួយ ពីខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន។
ម្ចាស់ពាន Ballon d'Or ប្រាំពីរសម័យគឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលមានប្រវត្តិឈ្នះពានច្រើនបំផុត ក្នុងពិភពបាល់ទាត់ ដោយធ្លាប់ឈ្នះពាន La Liga ចំនួន ១០ដង ពាន Champions League ចំនួន ៤ដង ការឈ្នះពានរង្វាន់ Copa America និងពានរង្វាន់ World Cup ម្តង ដែលបំពេញក្តីស្រម៉ៃរបស់គេជាយូរលង់មក។ Messi ក៏មានពានរង្វាន់បុគ្គលរាប់មិនអស់សម្រាប់ឈ្មោះរបស់គាត់ផងដែរ ដោយមួយក្នុងចំណោមនោះ គឺពានរង្វាន់កីឡាករល្អបំផុតក្នុងលីកកំពូលអេស្ប៉ាញ La Liga រដូវកាល 2020-21 ដែលគេបានប្រគល់ទៅឲ្យមិត្តរួមជម្រើសជាតិអាហ្សង់ទីន និងអតីតមិត្តរួមក្រុម Paris Saint-Germain កីឡាករ Leandro Paredes។
ខណៈពេលដែលបង្ហាញកាមេរ៉ាជុំវិញផ្ទះរបស់គាត់ Paredes ដែលកំពុងខ្ចីជើងនៅក្លឹបយក្ស Serie A Juventus ក្នុងរដូវកាលនេះ បាននិយាយពីការទទួលបានពានផ្ទាល់ខ្លួនពី Messi ដែលដាក់តាំងក្បែរបាល់ដែលបានចុះហត្ថលេខាពីភាពជោគជ័យក្នុងការប្រកួត World Cup នៅប្រទេសកាតាថា “គ្រាន់តែគាត់គាត់បានមកដល់ប៉ារីស ខ្ញុំបានសួរគាត់ថាតើគាត់អាចឲ្យវាមកខ្ញុំបានដែរទេ ហើយគាត់ក៏ឲ្យវាមកខ្ញុំ"៕