វាមិនមែនជាការចាប់ផ្តើមដ៏ល្អបំផុត នៅទីក្រុង Munich សម្រាប់អតីតគ្រូបង្វឹករបស់ Chelsea លោក Thomas Tuchel នោះទេ។ ម្ចាស់ជើងឯក Champions League វ័យ៤៩ឆ្នាំរូបនេះ បានដឹកនាំក្រុមប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតរបស់ក្លឹបដ៏ល្បីល្បាញរបស់អាល្លឺម៉ង់។
អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ Bayern មាន Clean Sheet តែ១ប្រកួតគត់ក្នុងអំឡុងពេលនោះ ហើយបានរបូតគ្រាប់បាល់សរុប៨គ្រាប់។
ទោះបីជាមានរឿងទាំងអស់នេះក៏ដោយ ទម្រង់លេងរបស់ Bayern នៅក្នុងកីឡដ្ឋាន Allianz Arena មានភាពរឹងមាំក្នុងរដូវកាលនេះ ដែលគួរតែផ្តល់ឱ្យអ្នកគាំទ្រនូវក្តីសង្ឃឹមមួយចំនួន នៃការបង្វែលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងការប្រកួតនេះ។ Bayern បានប្រកួតឈ្នះ១៣ប្រកួតក្នុងចំណោម ១៩ប្រកួតនៅទីក្រុង Munich ។
Manchester City ឈានចូលក្នុងការប្រកួតជើងទី២នេះ ក្នុងទម្រង់លេងដ៏ល្អបំផុតប្រចាំរដូវកាល។ City បានប្រកួតឈ្នះ១០ប្រកួតជាប់ៗគ្នា នៅគ្រប់ការប្រកួតទាំងអស់។
City មានដំណើរការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យចប់អារម្មណ៍ ដោយរកបាន២៧គ្រាប់ ពីការលេង៦ប្រកួតចុងក្រោយនេះ។ លើសពីនេះ មានតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយដែល City មិនអាចស៊ុតបញ្ចូលទីគូប្រកួតិចជាង៣គ្រាប់។
លោក Guardiola សង្ឃឹមថា នឹងអាចបង្កើតប្រវត្តិសាស្ត្រនៅទីនេះ ក្នុងការក្លាយជាអ្នកចាត់ការទី៣ ក្នុងអាជីពដែលអាចដឹកនាំក្រុមប្រកួតឈ្នះ១០០ការប្រកួត នៅ Champions League។
ការព្យាករណ៍ : ជាមួយនឹងការរំពឹងថា Bayern Munich ប្រឹងវាយបកទាំងអស់ ដោយសារតែពួកគេដេញតាមពីក្រោយគ្រាប់បាល់៣គ្រាប់។ Manchester City គួរតែមានចន្លោះទំនេរ ដើម្បីពង្រីកការស៊ុតបញ្ចូលទី ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេបន្ថែមទៀត។ ការទស្សន៍ទាយគ្រាប់បាល់ជាច្រើននឹងកើតឡើង រវាងក្រុមទាំងពីរ ក្នុងការប្រកួតនេះដែលគួរតែបញ្ចប់យ៉ាងហោចណាស់ក៏លទ្ធផល ២-១ រវាងភាគីទាំងសងខាង។ ការទស្សន៍ទាយការប្រកួតរវាង Bayern Munich និង Manchester City គឺគ្រាប់បាល់ច្រើនជាង២.៥គ្រាប់៕