ព្យាករណ៍គូ​ Inter Milan vs Benfica Lisbon ម៉ោង២ ថ្ងៃទី២០មេសា

Inter Milan បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោម៨ប្រកួតចុងក្រោយនៅ Champions League ដោយចាញ់ Bayern Munich ក្នុងវគ្គចែកពូល។

មុននឹងចូលមកដល់ការប្រកួតនេះ ពួកគេមាន Clean Sheet ៣ប្រកួតជាប់ៗគ្នា​ ហើយបានប្រកួតឈ្នះ៣ប្រកួតក្នុងទឹកដី៣ប្រកួតចុងក្រោយ នៅ Champions League ​។

នេះមិនមែនជាការប្រកួតដែល Inter ធ្លាប់ប្រកួតចាញ់ពីមុនមកនោះទេ។ ក្នុង​ជំនួប៣ប្រកួតទល់​និង Benfica ពួក​គេ​ស្មើ​១ប្រកួតនិង​ឈ្នះ​២ប្រកួត។

Benfica ចូលមកក្នុងការប្រកួតនេះ ដោយប្រកួតចាញ់៣ប្រកួតជាប់ៗគ្នា ដែលក្នុងចំណោមការចាញ់នោះគឺចាញ់ Inter Milan ក្នុងទឹកដី​ ហើយពួកគេនឹងចង់វាយបកយកឈ្នះវិញ ក្នុងការប្រកួតនេះ។

ខណៈពេលដែលពួកគេត្រូវការស៊ុតបញ្ចូលទី យ៉ាងហោចណាស់ក៏២គ្រាប់ ដើម្បីធ្វើឱ្យការប្រកួតនេះ ឈានទៅដល់ម៉ោងបន្ថែម។ Benfica ចូលមកក្នុងការប្រកួតនេះ ដោយបានស៊ុតបញ្ចូលទីគូប្រកួតច្រើនជាង១គ្រាប់ នៅក្នុងការប្រកួត១ ក្នុងចំណោម៥ប្រកួតចុងក្រោយ។

ការចាញ់ក្រុម Inter Milan គឺជាការចាញ់លើកទីមួយ ក្នុងដំណើរការប្រកួតនៅ Champions League របស់ពួកគេរដូវកាលនេះ ប៉ុន្តែពួកគេក៏មិនមានទម្រង់ការពារដ៏ល្អនៅទីនោះឡើយ។

ការព្យាករណ៍​ :​ ក្រុមទាំងពីរនេះ ធ្វើមិនបានល្អក្នុងលីគក្នុងស្រុករបស់ពួកគេនោះទេ។ ការយកចិត្តទុកដាក់របស់ពួកគេ គឺច្បាស់ណាស់គឺសម្រាប់ការប្រកួតនៅ Champions League។​ ពួកគេទាំងពីរមានទម្រង់លេងល្អនៅអឺរ៉ុប ប៉ុន្តែភាពខ្លាំងគឺនៅលើលទ្ធផលការប្រកួតជើងទី១ ហើយការប្រកួតនៅក្នុងទឹកដី​ ក្រុមម្ចាស់ផ្ទះនឹងមានប្រៀបជាង។ ការព្យាករណ៍របស់យើង សម្រាប់ការប្រកួតរវាង Inter Milan និង Benfica គឺ​ Inter Milan ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង