Chelsea ត្រូវតែបង្ហាញពីទម្រង់លេង ដែលមានការកែលម្អឡើងវិញជាច្រើន ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នេះ។
ការប្រកួតកាលពីថ្ងៃសៅរ៍ បានឱ្យឃើញថា ពួកគេប្រកួតចាញ់ Brighton ដោយលទ្ធផល ២-១ នៅក្នុងទឹកដីដែលធ្វើឲ្យពួកគេឈរនៅលេខ១១។ ឱកាសតែមួយគត់របស់ពួកគេក្នុងការប្រកួតអឺរ៉ុប នៅរដូវកាលក្រោយ គឺការឈ្នះពានរង្វាន់ Champions League ឆ្នាំ២០២២/២៣។
Chelsea បានឆ្លងកាត់៦ប្រកួត ដោយមិនបានឈ្នះប្រកួតណាមួយឡើយ និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ពីការលេង៥ប្រកួតចុងក្រោយ។ ទម្រង់លេងក្នុងទឹកដីបានឱ្យឃើញថា ក្រុមតោខៀវ ឈ្នះ២ប្រកួត និងស្មើ២ប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយ។
Real Madrid ឈរនៅលេខ២ក្នុងតារាង La Liga ប៉ុន្តែតាមពីក្រោយ Barcelona ដល់ទៅ១០ពិន្ទ។ ការប្រកួតថ្មីបំផុតបានឱ្យឃើញថា ពួកគេឈ្នះដោយលទ្ធផល ២-០ នៅក្នុងទឹកដីរបស់ Cadiz ដែលជាការឈ្នះទីពីរជាប់ៗគ្នា។
សម្រាប់ការប្រកួតក្រៅទឹកដី៧ ប្រកួតចុងក្រោយ ពួកគេចាញ់តែ១ប្រកួតគត់ ហើយនោះគឺនៅក្នុងទឹកដីរបស់ Barcelona។ ការប្រកួត Champions League ៤ប្រកួតចុងក្រោយ ពួកគេប្រកួតឈ្នះទាំងអស់ដោយស៊ុតបញ្ចូលទីសរុប១៣គ្រាប់។
ការប្រកួត៤នោះ គឺប៉ះជាមួយក្រុមមកពីអង់គ្លេស រួមជាមួយ Celtic ហើយ Liverpool ក៏ត្រូវបានពួកគេយកឈ្នះផងដែរ។ ទម្រង់លេងក្រៅទឹកដីបានឱ្យឃើញថា ឈ្នះ៣ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ នៅ Champions League ។
ការព្យាករណ៍ : Real Madrid ចូលមកក្នុងការប្រកួតនេះ ដោយនាំមុខ ២-០ ពីការប្រកួតជើងទីមួយ ហើយគួរតែអាចឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយ Manchester City។ Chelsea ត្រូវតែផ្តោតលើទម្រង់ប្រយុទ្ធទៀត ប្រសិនបើពួកគេចង់ត្រលប់ទៅក្នុងការប្រកួតនេះ។ ប៉ុន្តែនោះនឹងបង្កើតឱ្យមានចន្លោះប្រហោងនៅតំបន់ការពារខាងក្រោយ ហើយការទស្សន៍ទាយការប្រកួតរវាង Chelsea និង Real Madrid របស់យើងគឺជ័យជម្នះសម្រាប់ Real Madrid៕