Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា កំពុងមានជម្លោះជាមួយគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Al-Nassr គឺលោក Rudi Garcia ដោយសារ Ronaldo មានអារម្មណ៍ថា លោក Garcia មិនអាចជួយឲ្យបានទទួលប្រយោជន៍ច្រើនបំផុតពីក្រុម។
លទ្ធផលស្មើ 0-0 ទល់នឹងក្រុមពាក់កណ្តាលតារាង Al-Fayha បានធ្វើឲ្យ Al-Nassr តាមពីក្រោយបីពិន្ទុ ក្រុមកំពូលតារាង Al-Ittihad ហើយបានបង្កឲ្យមានប្រតិកម្មខឹងសម្បារ ពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ពួកគេ បន្ទាប់ពីការប្រកួត។ ឥឡូវនេះ វាហាក់ដូចជាភាពតានតឹងបានផ្ទុះឡើងនៅខាងក្រោយឆាក ដោយ Ronaldo ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តជាមួយនឹងវិធីសាស្រ្តរបស់ Garcia បើទោះបីជាគាត់ត្រូវបានតែងតាំងជិតកន្លះឆ្នាំមុនពេល Ronaldo មកដល់ក្លឹបក៏ដោយ។
ជាមួយនឹងការឡើងទម្រង់របស់ក្លិប Al-Shabab និង Al-Hilal វាហាក់ដូចជាថា វានឹងក្លាយជាការប្រណាំងសេះ សម្រាប់ពានរង្វាន់ Saudi Pro League ។ យោងតាមរបាយការណ៍ពីសារព័ត៌មានអារ៉ាប៊ីសាអូឌីត Ronaldo មានអារម្មណ៍ថា Garcia គួរតែទទួលបានកាន់តែច្រើនពីកីឡាកររបស់គាត់ ខណៈដែល Ronaldo ផ្ទាល់មានជំនឿចិត្តថាពួកគេមានសក្តានុពលក្នុងការបន្ត និងក្លាយជាជើងឯក។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ នៅពីក្រោយឆាក មុនពេលការប្រកួតដ៏សំខាន់សម្រាប់ក្លិប៕