អាមេរិកត្រៀមធ្វើម្ចាស់ផ្ទះការប្រកួត Summer Series ដែលមានក្រុម Premier League ចូលរួម

ក្លិបធំៗនៅអង់គ្លេសរួមមាន Chelsea នឹងក្លិប5ដទៃទៀតនឹងត្រូវកំណត់ឲ្យមានការប្រកួតគ្នាមុនបើករដូវកាលថ្មី នៅទឹកដីនៃសហរដ្ឋអាមេរិក។

ចំពោះកម្មវិធីដ៏ធំធេងដែលមានឈ្មោះថា Summer Series នេះនឹងត្រូវបានប្រកាសជាផ្លូវការឆាប់ៗពី Premier League ដែលគ្រោងធ្វើឡើងនៅមុនការចាប់ផ្តើមរដូវកាលថ្មី ពោលគឺរដូវកាល 2023-2024 ខាងមុខ នេះបើយោងទៅតាមការរាយការណ៍ពី The Athletic។

គំនិតនៅពីក្រោយការកកើតការប្រកួត Summer Series នេះគឺដោយសារនៃភាពជោគជ័យនៃការប្រកួតរបស់ NBA និង NFL ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនៅទីក្រុងធំៗដូចជាប៉ារីស និង ឡុងដ៍។ 
ផែនការណ៍នេះតាមពិតទៅ ត្រូវបានគេជឿថា ចង់ធ្វើយូរមកហើយ ប៉ុន្តែអាក់ខានដោយសារការវាយលុកពីសំណាក់វីរុស Covid-19។ គិតត្រឹមពេលនេះ Chelsea Brentford Newcastle Aston Villa នឹង Brighton សុទ្ធតែមានកៅអីស្វ័យប្រវត្តិ ខណៈ Leeds មិនទាន់ច្បាស់ ដោយចាំមើលចំណាត់ថ្នាក់ ក្រោយចប់រដូវកាលនេះជាមុនសិន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង