ក្រុមម្ចាស់ផ្ទះ Manchester United ទើបតែប្រកួតឈ្នះ Bournemouth ដោយលទ្ធផល ១-០ កាលពីពាក់កណ្តាលសប្តាហ៍ ដែលបានធ្វើឱ្យពួកគេឡើងមកឈរនៅលេខ៤វិញ បន្ទាប់ពីត្រូវបាន Tottenham Hotspur ឡើងឈរជាបណ្តោះអាសន្ន។នេះគឺជាជ័យជម្នះលើកទី៣របស់ United ក្នុងចំណោម៤ប្រកួតចុងក្រោយ ហើយក្រុមបិសាចក្រហមមានទម្រង់លេងដ៏រឹងមាំចូលមកក្នុងការប្រកួតនេះ។
១៣ប្រកួតលីគចុងក្រោយនៅក្នុងទឹកដីរបស់ United ទទួលបានលទ្ធផលដ៏អស្ចារ្យដោយឈ្នះ១០ប្រកួត ហើយស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនជាងនេះ៩ប្រកួត។
នេះជាជំនួបលើកទី៣រវាង Manchester United និង Everton សម្រាប់រដូវកាលនេះ។ ២ប្រកួតដំបូងត្រូវបានពេញចិត្តទៅលើ Manchester United ដែលការប្រកួត១ក្នុងចំណោម២ នោះជាការប្រកួត FA Cup ហើយ Everton សង្ឃឹមថា នឹងអាចបញ្ចប់ការត្រួតត្រានេះបាន។
៥ប្រកួតចុងក្រោយរវាង United និង Everton ក្នុងនោះមាន៣ប្រកួតដែល Everton បានគេចផុតពីការចាញ់។
ទោះជាយ៉ាងណាក៏ដោយ Everton មិនអាចបំប៉ោងសំណាញ់ទី United បានតែ១ប្រកួតគត់ ក្នុងចំណោម៥ប្រកួតចុងក្រោយនោះ។ សម្រាប់ទម្រង់លេងក្រៅទឹកដីវិញ ពួកគេមិនបានប្រកួតឈ្នះសោះ១២ប្រកួតចុងក្រោយ ប៉ុន្តែ២ប្រកួតចុងក្រោយហាក់ដូចជាមានភាពប្រសើរឡើងវិញ ដោយបានបញ្ចប់ក្នុងលទ្ធផលស្នើ ២-២។
ការព្យាករណ៍ : Manchester United កំពុងត្រូវការពិន្ទុសម្រាប់ការប្រជែងឈរនៅក្រុមកំពូលទាំងបួន ដូច្នេះហើយយើងរំពឹងថា នេះជាការប្រកួតមួយដ៏តានតឹង។ ថ្មីៗនេះ Everton មានភាពស្វិតស្វាញក្នុងការយកឈ្នះលើពួកគេ ហើយ United ក៏កម្រនឹងបាត់បង់ពិន្ទុដែរ សម្រាប់ការប្រកួតនៅក្នុងទឹកដី។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Manchester United និង Everton គឺលទ្ធផលស្មើគ្នា៕