Barcelona លុបចោលការប្រជុំជាមួយ Real Madrid ក្រោយរឿងអាស្រូវសូកលុយអាជ្ញាកណ្តាល

ក្លិប​គូប្រជែង​ស៊ីសាច់ហុតឈាមទាំងពីរ រួមមាន FC Barcelona នឹង Real Madrid ​នឹង​លុបចោល​អាហារពេលល្ងាច​ មុន​ការ​ប្រកួតដែលជា​ប្រពៃណី​របស់​ពួកគេ ដោយសារ​ភាព​តានតឹង​ជុំវិញ​រឿងអាស្រូវ​ នៃ​ការ​បង់ប្រាក់ទៅអាជ្ញាកណ្តាល​របស់ Barcelona។

ក្រុមប្រឹក្សាទាំងពីរជាធម្មតាជួបគ្នាសម្រាប់អាហារថ្ងៃត្រង់មុនពេលរាល់ការប្រកួត El Clasico ក្នុងកាយវិការនៃមិត្តភាពមុនពេលការប្រកួតដ៏ធំបំផុតនៅក្នុងកីឡាបាល់ទាត់។ ប៉ុន្តែ Barcelona ដឹកនាំដោយ Joan Laporta មិនមានចេតនាធ្វើដូច្នេះមុនការប្រកួត Copa del Rey នៅថ្ងៃពុធនោះទេ ដោយក្រុមរបស់លោក Xavi ហាក់មានខឹងសម្បារចំពោះទង្វើដែល Real បានប្រព្រឹត្តចំពោះពួកគេនៅក្នុងករណី Negreira ដែលកំពុងតែបន្តយ៉ាងក្តៅគគុក។

ដំបូង ក្លិបក្រោមការដឹកនាំរបស់លោក Florentino Perez បានបដិសេធមិនថ្កោលទោស Barcelona ចំពោះការបង់ប្រាក់ឱ្យមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់មួយរូបនោះ  ប៉ុន្តែអ្វីៗគ្រប់យ៉ាងបែរប្រែផ្លាស់ទាំងស្រុង ដោយថ្នាក់ដឹកនាំរបស់ Real បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេសុខចិត្តផ្តល់សក្ខីកម្មប្រឆាំងនឹងក្លឹប។ Barcelona បានចាត់ទុកវាជារឿងដែលមិនអាចទទួលបាន ជាពិសេសនៅពេលដែលក្រុមទាំងពីរបានរួបរួមគ្នាទល់នឹង La Liga បន្ទាប់ពីការបង្ហាញនៃក្របខ័ណ្ឌ European Super League ដែលបានគ្រោងទុកនៅឆ្នាំ២០២១៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង