Thomas Tuchel បើកចំហថា កិច្ចប្រជុំដើម្បីដេញគាត់ចេញពី Chelsea មានរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ

លោក Thomas Tuchel សារភាពថា ការបណ្តេញគាត់ចេញពីក្លិបតោខៀវ Chelsea បានកើតឡើងជាការភ្ញាក់ផ្អើលមួយ ដោយកិច្ចប្រជុំបញ្ជាក់ពីការលាលែងពីភារកិច្ចរបស់គាត់មានរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។

គ្រូបង្វឹកជនជាតិអាឡឺម៉ង់រូបនេះ ត្រូវបានដេញចេញពីក្របខ័ណ្ឌ Premier League ដោយមិននឹកស្មានដល់ពីកីឡដ្ឋាន Stamford Bridge ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការចាប់ផ្តើមយឺតយ៉ាវ ក្នុងយុទ្ធនាការបច្ចុប្បន្នធ្វើឱ្យគាត់បាត់បង់ការងារ។ លោក Tuchel ធ្លាប់បានគ្រប់គ្រងការឈ្នះពានរង្វាន់ Champions League និង FIFA Club World Cup សម្រាប់ក្រុមតោខៀវ ប៉ុន្តែក្លិបបែរជាធ្វើការដេញលោកចេញទាំងគ្មានធម៌មេត្តាទាល់តែសោះ។

គ្រូបង្វឹកដែលបច្ចុប្បន្នបានទៅដឹកនាំ Bayern Munich បានឲ្យដឹងថា “វាជាការភ្ញាក់ផ្អើលមួយ។ កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​តែ​ ៣-៥ នាទី​ប៉ុណ្ណោះ​នៅ​ម៉ោង​៨ព្រឹក។ យើងទាំងអស់គ្នាគិតថា យើងដើរលើផ្លូវត្រូវ ហើយមានពេលច្រើនទៀតដើម្បីកសាងអ្វីមួយ ប៉ុន្តែរឿងបែរជាផ្ទុយស្រឡះ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សនៅទីនោះ។ ខ្ញុំ​នៅ​តែ​មាន​មិត្តភក្ដិ​ជា​ច្រើន​នៅ Chelsea ហើយ​វា​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង