Ansu Fati អាក់អន់ស្រពន់ចិត្តដែលឪពុកខ្លួនបញ្ចេញកំហឹងទៅលើ Barcelona ទាំងដែលគេមិនដឹងទាល់តែសោះ

Ansu Fati ហាក់មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្ដី​ខ្លាំងៗ​ដែល​ឪពុក​បង្កើត​របស់ខ្លួន​ ​លោក Bori ​បាន​វាយ​ប្រហារ​ទៅលើថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ក្លិបអ្នកមានបុណ្យ Barcelona និង​បាន​ជំរុញ​កូន​ប្រុស​របស់​លោក​ឲ្យ​ឈប់គិតពីអនាគតជាមួយក្លិបនេះ។

ឪពុករបស់ Ansu Fati បានផ្តល់កិច្ចសម្ភាសន៍យ៉ាងជ្រាលជ្រៅមួយជាមួយ COPE នៅព្រឹកព្រលឹមថ្ងៃពុធដោយអះអាងថាគាត់ ខឹងចំពោះការខ្វះខាតពេលវេលាលេងរបស់កូនប្រុសគាត់ដែលគាត់បានអះអាងថាទាបជាងពេលដែល Lionel Messi នៅមិនទាន់ចាកចេញទៅទៀត។

អ្វីដែលជាចំណុចសំខាន់នោះគឺ សាមីខ្លួន Fati ផ្ទាល់មិនដឹងអំពីកិច្ចសម្ភាសន៍អ្វីទាំងអស់ ព្រោះខ្លួនកំពុងតែគេង ហើយបានអន់ចិត្តជាខ្លាំងចំពោះឪពុកដែលបានកម្ទេចមុខមាត់របស់គេនៅ Barcelona។ ដោយសារតែបែបនេះហើយទើបរូបគេអាចនឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីផ្តាច់ខ្លួនរបស់គេពីអ្វីដែលជាសម្តីរបស់លោក Bori៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង