ទ្រាំលែងបាន Virgil van Dijk ចេញមកឆ្លើយតបពីការរិះគន់របស់ Gullit និង​ Van Basten

ខ្សែការពារកណ្តាលរបស់ហង្សក្រហម Liverpool ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk បានចេញមកនិយាយជាសារធារណៈថា ការរិះគន់យ៉ាងចាស់ដៃពីវីរបុរសរបស់ក្រុមជម្រើសជាតិហូឡង់ពោលគឺកីឡាករ Marco van Basten និង Ruud Gullit គឺពិតជាមានភាពអយុត្តិធម៌។

បន្ទាប់​ពី​ហូឡង់​ចាញ់​បារាំង ៤:០ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន Van Dijk បាន​ទទួល​ការ​រិះគន់​ពី Van Basten និង Gullit យ៉ាងចាស់ដៃ ដោយ Van Basten បាននិយាយថា ខ្សែការពាររូបនេះបានបង្កើតភាពវឹកវរ ជាជាងពន្លត់ភ្លើងកំពុងឆេះសម្រាប់ហូឡង់ ខណៈដែល Gullit បានចោទប្រកាន់គាត់ថា មានភាពក្រអឺតក្រទម។ ចំពេលរដូវកាលដ៏ខកចិត្តមួយដែលគាត់ក៏ទទួលរងនូវការធ្លាក់ចុះ នៃទម្រង់លេងនៅកម្រិតក្លិបជាមួយ Liverpool នោះ Van Dijk មានការអត់ធ្មត់តិចតួចជាមួយនឹងការបញ្ចេញមតិដ៏អន់ពីកីឡាកររួមជាតិរបស់គាត់។

Van Dijk បានឆ្លើយតបទៅវិញថា "វាគ្មានប្រយោជន៍អ្វីឡើយសម្រាប់ខ្ញុំ។ មនុស្សគ្រប់គ្នាតេងតែមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវចាំថាគ្មានកីឡាកររូបណាដែលតែងតែអាចលេងល្អជារៀងរហូតនោះឡើយ។ យើងក៏បានជោគជ័យជាមួយក្រុមជម្រើសជាតិច្រើនដែរ ហើយគេទាំងពីរប្រាកដជាដឹងច្បាស់អំពីរឿងទាំងនេះ។ វាជារឿងធម្មតាដែលមនុស្សគ្រប់រូប តែងតែមានកំហុស មិនថាអ្នកកំពុងតែលេងនៅកម្រិតណានោះទេ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង