Ralf Rangnick ថា Sabitzer ហាក់មានជំនឿចិត្តកាន់តែច្រើនក្រោយចូលរួមជាមួយ Man Utd

អតីតអ្នកចាត់ការរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បានសារភាពថា ការខ្ចីជើងរបស់ Marcel Sabitzer ទៅ Manchester United បានផ្តល់ឲ្យគាត់នូវទំនុកចិត្តដ៏ធំមួយ។

Sabitzer រកបាន2គ្រាប់សម្រាប់ក្រុមជម្រើសជាតិអូទ្រីសដែលដឹកនាំដោយលោក Rangnick ហើយគ្រូបង្វឹករូបនេះក៏បានចាប់អារម្មណ៍អំពីភាពខុសគ្នារបស់ខ្សែបម្រើរូបនេះ ចាប់តាំងពីការផ្លាស់ចេញពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។

Rangnick បានប្រាប់ទៅកាន់អ្នករាយការណ៍ព័ត៌មានថា "ការលេងរបស់ Sabitzer គឺពិតជាល្អខ្លាំង គេជាកីឡាករដែលមានគុណភាពមួយរូប។ ការផ្លាស់ប្តូររបស់គេ អាចជាជម្រើសមួយដ៏ល្អសម្រាប់ខ្លួនគេផ្ទាល់។ រូបគេហាក់មានទំនុកចិត្តច្រើនជាងកាលគេនៅ Bayern"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង