Real Betis ឈរនៅលេខ៥នៅ La Liga ហើយមាន៣ពិន្ទុពីកៅអី Champions League។ ពួកគេបានបាត់បង់ពិន្ទុមួយចំនួន បន្ទាប់ពីបានត្រឹមតែស្មើការប្រកួតលីគ ២ប្រកួតចុងក្រោយ។
រួមបញ្ចូលទាំងការប្រកួតចាញ់ក្នុងជើងទី១ នៅ Old Trafford Betis បានឆ្លងកាត់៣ប្រកួត ដោយគ្មានជ័យជម្នះជាលើកដំបូង ចាប់តាំងពីខែមករា។ ទម្រង់លេងក្នុងទឹកដីបានបង្ហាញថា Betis ឈ្នះតែ១ប្រកួតគត់ ក្នុងចំណោម៨ប្រកួតចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់។
ពួកគេបានប្រកួតឈ្នះ Manchester United ដែលជាការប្រកួតមិត្តភាពនៅក្នុងទឹកដីកាលពីខែធ្នូ ក្នុងអំឡុងពេលការប្រកួត World Cup ឆ្នាំ២០២២។
Manchester United កំពុងតែមានភាពមិនស៊ីសង្វាក់គ្នានាពេលថ្មីៗនេះ។ ពួកគេបានឈ្នះពាន Carabao Cup និងបានយកឈ្នះ Betis ដោយលទ្ធផល ៤-១។ ផ្ទុយទៅវិញ ពួកគេបានប្រកួតចាញ់ Liverpool ដោយលទ្ធផល ៧-០ ហើយបន្ទាប់មកបានត្រឹមតែស្មើ ០-០ នៅក្នុងទឹកដីជាមួយ Southampton កាលពីថ្ងៃអាទិត្យមុន។
United ប្រកួតចាញ់តែ១ប្រកួតគត់ចំណោម ១៤ប្រកួតចុងក្រោយ។ នេះជាការធ្វើដំណើរលើកទី៣របស់ពួកគេ ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញ សម្រាប់ការប្រកួត Europa League រដូវកាលនេះ។
ទម្រង់លេងក្រៅទឹកដីបានឱ្យឃើញថា Man United ប្រកួតចាញ់តែ១ប្រកួតគត់ ចំណោម៤ប្រកួតចុងក្រោយ ហើយការប្រកួតនៅអឺរ៉ុប ពួកគេឈ្នះ៣ប្រកួត និងស្មើ១ប្រកួត។
ការព្យាករណ៍ : Real Betis មានធ្វើឱ្យអស់ពីលទ្ធភាព ដើម្បីត្រលប់ទៅក្នុងការប្រកួតនេះ។ ពួកគេតាមពីក្រោយ Manchester United ៤-១ ក្នុងជើងទីមួយ ហើយមានទម្រង់លេងមិនល្អទេនាពេលបច្ចុប្បន្ន។ ពួកគេប្រាកដជាធ្វើការវាយសម្រុកក្នុងការប្រកួតនេះ ប៉ុន្តែវាទំនងជានឹងមានចន្លោះប្រហោងនៅតំបន់ការពារ។ ការទស្សន៍ទាយការប្រកួតរវាង Real Betis និង Manchester United របស់យើងគឺជ័យជម្នះសម្រាប់ United៕