Elanga ជួយឲ្យ Man Utd តាមស្មើជាមួយ Atletico Madrid កាលពីយប់មិញ

ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga របស់ Manchester United បានរកគ្រាប់បាល់តាមស្មើឱ្យ Manchester United ទល់នឹង Atletico Madrid ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។

កីឡាករ​វ័យ ១៩ឆ្នាំ​ ត្រូវ​បាន​បញ្ជូនបាល់ស៊ុតបញ្ចូលទីដោយកីឡាករ Bruno Fernandes ដើម្បី​តាម​ស្មើ​ Atletico Madrid 1-1​ ។  Elanga ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់បំផុត ក្នុងអាជីពវ័យក្មេងរបស់គាត់ នៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ។ 

Elanga បាន​ចូល​មក​កាន់​ទីលាន​ដោយជា​កីឡាករ​បម្រុង​ ហើយបានស៊ុតបញ្ចូលទីត្រឹមតែ​ប្រាំ​នាទី​ ក្រោយពេលប្តូរចូលប៉ុណ្ណោះ។ 

កីឡាករវ័យក្មេងរូបនេះ​បានក្លាយជាអ្នកស៊ុតបញ្ចូលទីនៅ Champions League វ័យក្មេងបំផុតទីប្រាំរបស់ Manchester United បន្ទាប់ពី Wayne Rooney, Mason Greenwood, David Beckham និង Phil Jones៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង