វីវរហើយ! ក្លិបដែល Vincent Kompany ដឹកនាំបានជាប់ក្រោមការហាមឃាត់ការផ្ទេរកីឡាករ

ក្លិប Burnley ដែលកំពុងតែស្ថិតក្រោមការដឹកនាំរបស់លោក Vincent Kompany ត្រូវបានរងបម្រាមផ្ទេរ ដោយលីគបាល់ទាត់អង់គ្លេស EFL សម្រាប់ការបញ្ជូនគណនីរបស់ពួកគេយឺតពេល។

Burnley បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានជូនដំណឹងដោយ EFL ថា ពួកគេត្រូវបានដាក់នៅក្រោមការហាមឃាត់ការផ្ទេរភ្លាមៗ។ ក្លិបអាចត្រូវជាប់ពិន័យជាមួយនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេបរាជ័យក្នុងការបំពេញលក្ខខណ្ឌ Financial Fair Play ក្រោមយុត្តាធិការរបស់លីក។ 

យ៉ាងណាក្តី ភាគីខាងក្លិបក៏បានបំភ្លឺតបទៅវិញថា ការពន្យារពេលនេះ គឺដោយសារតែការផ្លាស់ប្តូរអ្នកត្រួតពិនិត្យនាពេលថ្មីៗនេះ ប៉ុន្តែមន្ត្រីក្លិបមានទំនុកចិត្តថា ស្ថានភាពនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ហើយការពិន័យនឹងត្រូវបានដកចេញ៕

ព័ត៌មានទាក់ទង

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

ព្យាករណ៍គូ Bournemouth vs Manchester City​

ព្យាករណ៍គូ Bournemouth vs Manchester City​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង