Liverpool អាចឡើងទៅឈរនៅលេខ៤នៅ Premier League ប្រសិនបើប្រកួតឈ្នះ Bournemouth ចុងសប្តាហ៍នេះ។ ពួកគេមាន៣ពិន្ទុតាមពីក្រោយក្រុមឈរលេខ៤ Tottenham ដោយនៅមានការប្រកួត១ក្នុងដៃ។
Liverpool ចូលមកក្នុងការប្រកួតនេះបន្ទាប់ពីបានប្រកួតឈ្នះ Manchester United ដោយលទ្ធផល ៧-០ ក្នុងទឹកដី កាលពីថ្ងៃអាទិត្យមុន ដែលនោះមិនមែនជាការឈ្នះក្នុងទឹកដីដ៏ធំបំផុតរបស់ពួកគេក្នុងរដូវកាលនេះទេ ទោះបីជាយ៉ាងនេះក្តីពួកគេបានប្រកួតឈ្នះ Bournemouth ដោយលទ្ធផល ៩-០ កាលពីដើមរដូវកាល។
ទម្រង់លេងក្រៅទឹកដីបានបង្ហាញថា ពួកគេលេងឈ្នះតែ៣ប្រកួតក្រៅទឹកដីនៅរដូវកាលនេះ ប៉ុន្តែពួកគេរកបាន៤ពិន្ទុ ពីការប្រកួតចុងក្រោយរបស់ពួកគេនៅលើដំណើរការប្រកួត។
Bournemouth ជាថ្មីម្តងទៀតបានធ្វើការនាំមុខដ៏ល្អកាលពីចុងសប្តាហ៍មុន។ គ្រាប់បាល់ចុងក្រោយរបស់ Arsenal បានធ្វើឱ្យពួកគេប្រកួតចាញ់ ៣-២ បន្ទាប់ពីធ្វេីការនាំមុខ ២-០ មុន ។ នោះបានធ្វើឲ្យពួកគេធ្លាក់ទៅបាតតារាងនៅ Premier League ប៉ុន្តែឃ្លាតពីតំបន់សុវត្ថិភាពត្រឹមតែ១ពិន្ទុ។
ការប្រកួតលីគក្នុងទឹកដី៣ប្រកួត បានឱ្យឃើញពីជ័យជម្នះក្នុងរដូវកាលនេះ ដែលការប្រកួតចុងក្រោយនោះគឺជាមួយនិង Everton នៅចុងខែវិច្ឆិកា។ ការប្រកួតក្នុងលីគក្នុងទឹកដី៤ប្រកួតចុងក្រោយនេះ គឺមានលទ្ធផលស្មើ២ប្រកួត និងចាញ់២ប្រកួត។
ការព្យាករណ៍ : ការបញ្ចប់ដោយឈរនៅក្រុមកំពូលទាំងបួនហាក់ដូចជាមិនទំនងទាល់តែសោះសម្រាប់ Liverpool កាលពីប៉ុន្មានសប្តាហ៍មុន។ ទម្រង់លេងរបស់ពួកគេមានភាពល្អប្រសើរឡើងហើយជ័យជម្នះក្នុងការប្រកួតនេះនឹងធ្វេីឱ្យពួកគេឈរនៅលេខ៤ ប៉ុន្តែវាអាចមានពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការទស្សន៍ទាយការប្រកួតរវាង Bournemouth និង Liverpool របស់យើងគឺជ័យជម្នះសម្រាប់ Liverpool ជាមួយនឹងគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕