ព្យាករណ៍ Arsenal vs Wolverhampton ពាន EPL រាត្រីនេះ

Arsenal និង Wolves នឹង​ប៉ះគ្នា​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​លើក​នេះ​លេង​នៅ​កីឡដ្ឋាន Emirates​។ ការប្រកួត​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយជា​ការប្រកួត​យ៉ាង​ប្រកៀក​ប្រកិត​និង​សំខាន់បំផុត​ក្នុងការ​ប្រណាំងប្រជែង​កៅអី​អឺរ៉ុប​រដូវ​កាល​ក្រោយ ដោយ​អ្នកឈ្នះ​ក្នុង​ការប្រកួត​នេះ​នឹង​ឈាន​ទៅ​កាន់​តំណែង​លេខ​៥​។​

Arsenal បាន​ជ្រុះ​ពិន្ទុ​តិចតួច​ណាស់​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ហើយ​ជា​លទ្ធផល សង្ឃឹមថា​នឹង​ជំរុញ​ឱ្យ​ពួកគេ​ប្រឹងប្រែង​យក​កៅអី​មួយ​ក្នុង​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​ចាប់តាំងពី​យុទ្ធនាការ​ឆ្នាំ ២០១៦/១៧​។​

​ប្រកួត​ចុងក្រោយបង្អស់ ពួកគេ​បាន​ផ្តួល​ក្រុម​ក្នុង​ទីក្រុង​ឡុង​ដ៍​ដូចគ្នា Brentford ដោយ​ពិន្ទុ ២-១ ក្នុង​ទឹកដី​ខ្លួនឯង​។ លទ្ធផល​នេះ​គឺជា​ការ​កត់សម្គាល់​នូវ​ការ​ឈ្នះ​៣​លើ​ក​ជាប់​គ្នា​ក្នុង​ការប្រកួត​លី​ក​៥​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ពួកគេ​ស្មើ​១​ក្នុង​ការប្រកួត​ទាំងនោះ ហើយ​ឥឡូវ​ពួកគេ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​លី​ក ដោយ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Manchester United ចំនួន​៤​ពិន្ទុ ដោយមាន​៣​ប្រកួត​ក្នុង​ដៃ​។​

​អ្នក​ចាត់ការ​ទូទៅ លោក ព្រូ​ណូ ឡា​ក (Bruno Lage) បានធ្វើឱ្យ Wolves ក្លាយ​ជា​គូប្រជែង​ស័ក្តិសម​មួយ​សម្រាប់​កៅអី UEFA បន្ទាប់​ពី​ឈរ​នៅ​ចំណាត់​ថ្នាក់​ក្រោម​ពាក់កណ្តាល​តារាង​កាល​ពី​រដូវ​កាល​មុន​។ ការប្រកួត​របស់​ពួកគេ​ពិតជា​មាន​ភាព​អស្ចារ្យ​ណាស់​ជា​ពិសេស​ចាប់តាំងពី​ពាក់កណ្តាល​ខែ​ធ្នូ​មក​។​

​ការប្រកួត​លី​ក​ថ្មីៗ​បំផុត​របស់​ពួកគេ​គឺ​ប៉ះ​ក្រុម Leicester នៅផ្ទះ​ខ្លួនឯង ដោយ​ក្នុងនោះ​ពួកគេ​ដណ្តើមបាន​បី​ពិន្ទុ​តាមរយៈ​ការទទួល​ជ័យជម្នះ ២-១ ។ នេះ​ជា​ជ័យជម្នះ​លើ​ក​ទី​៤​របស់​ពួកគេ​ក្នុង​ការប្រកួត​លី​ក​ចំនួន​៥​លើកចុងក្រោយ​។​

​ដោយ​របូត​ត្រឹមតែ ៥ ពិន្ទុ​ក្នុង​ការប្រកួត​លី​ក​ចំនួន ៨ លើក​ចុងក្រោយ​របស់​ពួកគេ ឥឡូវនេះ​ក្លិប​ចចក​ព្រៃ​កំពុង​ឈរ​នៅ​លេខ ៧ ក្នុង​តារាង​លី​ក ដោយ​តាម​ពីក្រោយ Arsenal ២ ពិន្ទុ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ដោយហេតុ​ថា Wolves មិន​ដែល​ចាញ់​សោះ​នៅ​ទឹកដី Arsenal នៅ ៤ ប្រកួត​ចុងក្រោយ និង ចំណង់​ចង់បាន​កៅអី​អឺរ៉ុប​មាន​ខ្ពស់ជាង​ពេលណាៗ យើង​រំពឹង Wolves ឈ្នះ​លើ​កាំភ្លើង​ធំ​ក្នុង​លទ្ធផល​ព្យាករណ៍ ១-០៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង