Erik ten Hag ថាខ្លួនមិនអាចទទួលយកទម្រង់លេងរបស់ Man Utd បានទេ

អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានបញ្ចេញកំហឹងយ៉ាងកម្រោលទៅលើការបង្ហាញសមត្ថភាពរបស់កូនក្រុម ក្នុងជំនួបទល់និងហង្សក្រហម Liverpool។

ទម្រង់លេងយ៉ាងវេទនារបស់បិសាចក្រហមនៅវគ្គទី២ ជាហេតុផលចំបងធ្វើឲ្យក្រុមម្ចាស់ពាន Carabao Cup 2023 ធ្លាក់ក្នុងបរាជ័យធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងលទ្ធផល 7:0 នៅកីឡដ្ឋាន Anfield។

អ្នកចាត់ការសញ្ជាតិហូឡង់បានបង្ហាញពីភាពមិនពេញចិត្តក្រោយការប្រកួតថា “នៅពេលគ្រាប់បាល់ឡើងដល់ 3:0 យើងគួរតែព្យាយាមលេងជាក្រុម តែយើងមិនអាចធ្វើបានទេ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ព្រោះខ្ញុំគិតថានេះមិនមែនជា Manchester United នោះទេ”៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង