Arsenal កំពុងឈរនៅលើកំពូលតារាងក្នុងលីគ ដេញតាមពីក្រោយដោយ Manchester City ដែលឈរនៅលេខ២ប្រាំពិន្ទុ បន្ទាប់ពីការលេង២៥ប្រកួត។
ពួកគេចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានប្រកួតឈ្នះ Everton ដោយលទ្ធផល ៤-០ ក្នុងការប្រកួតចុងក្រោយ ដែលនេះជាការប្រកួតឈ្នះទី៣ជាប់ៗគ្នារបស់ពួកគេ។
ទម្រង់លេងក្នុងទឹកដីរបស់ពួកគេពិតជាល្អខ្លាំងណាស់ក្នុងរដូវកាលនេះ ជាមួយនឹងកំណត់ត្រាឈ្នះ៩ប្រកួត ស្មើ២ប្រកួត និងចាញ់តែ១ប្រកួតគត់ក្នុងចំណោម១២ប្រកួតនៅក្នុងកីឡដ្ឋាន Emirates។
Arsenal ក៏មិនបានប្រកួតចាញ់ Bournemouth ដែរក្នុងជំនួប៥ប្រកួតចុងក្រោយ រវាងក្រុមទាំងពីរ ដោយឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។
ផ្ទុយទៅវិញ Bournemouth បានប្រកួតឈ្នះតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួតលីគ១០ប្រកួតចុងក្រោយ ហើយបានប្រកួតចាញ់ Manchester City ដោយលទ្ធផល ៤-១ ក្នុងការប្រកួតចុងក្រោយ ដែលជាការប្រកួតចាញ់ទី៣របស់ពួកគេក្នុង ៦ប្រកួតចុងក្រោយផងដែរ។
កំណត់ត្រាការប្រកួតរបស់ពួកគេមិនល្អនោះទេ ក៏ដូចជាទំនុកចិត្តរបស់ពួកគេផងដែរ ដោយត្រឹមតែមានជ័យជម្នះ ២ប្រកួតពេញមួយរដូវកាល រួមជាមួយនឹងការស្មើ២ប្រកួត និងចាញ់៨ប្រកួតក្នុងចំណោម១២ប្រកួត។
ការព្យាករណ៍ : ក្រុមកាំភ្លើងធំ Arsenal ទទួលបានលទ្ធផលល្អជាច្រើនលើកក្នុងរដូវកាលនេះ ហើយទោះបីជាមានពេលវេលាផ្លាស់ប្តូរបន្តិចបន្ទួច ពីការប្រកួតចុងក្រោយក៏ដោយ កីឡាកររបស់លោក Mikel Arteta នៅតែបង្ហាញភាពរឹងមាំមួយផ្សេងទៀត នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ។ ខ្សែប្រយុទ្ធមើលទៅស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយយើងអាចមើលឃើញថាពួកគេប្រាកដរកបានគ្រាប់បាល់បានពីរបីគ្រាប់ទៀត និងទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួតនេះ។ ការទស្សន៍ទាយការប្រកួតរវាង Arsenal និង Bournemouth របស់យើងគឺជ័យជម្នះសម្រាប់ Arsenal៕