Xavi ថាការទៅលេងនៅទឹកដី Bernabeu តែងតែធ្វើឲ្យគាត់មានអារម្មណ៍ចម្លែកមួយ

អ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ Barcelona លោក Xavi អះអាងថា គាត់តែងតែមានអារម្មណ៍អ្វីមួយចម្លែក នៅពេលជួបក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu មុនពេលការប្រកួត El Clasico នៅថ្ងៃព្រហស្បតិ៍នេះ។

គូប្រជែងធំៗទាំងពីររបស់អេស្ប៉ាញនឹងជួបគ្នានៅលើដី Madrid ក្នុងជើងទី 1 នៃការប្រកួត Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ នៅឯទីលានមួយដែល Xavi មានការប្រកួតជាច្រើនក្នុងនាមជាកីឡាករ ហើយចាប់តាំងពីពេលនោះក៏បានទៅ ក្នុងនាមជាអ្នកចាត់ការផងដែរ។

Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ថា "ការទៅ Santiago Bernabeu តែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រើបស្រាលចម្លែក។ ខ្ញុំចង់លេង ហើយខ្ញុំចូលចិត្តការប្រកួតនៅទីនោះ។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្រាប់​កីឡាករ​របស់​ខ្ញុំ​ថា​ ពួកគេ​ត្រូវ​តែមានភាពក្លាហាន"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង