កាលពីប្រកួតជើងមុន Manchester United បានយកឈ្នះ Reading ដោយលទ្ធផល ៣-១ ក្នុងទឹកដីដើម្បីឡើងមកជួប West Ham ដែលបានយកឈ្នះ Derby ២-០ នៅក្រៅដី។
ក្រុមបិសាចក្រហមកំពុងឈរនៅលេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយមាន៨ពិន្ទុតាមពីក្រោយក្រុមឈរនៅកំពូលតារាង ហើយពួកគេក៏បានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ ក្នុងក្របខ័ណ្ឌ Europa League ផងដែរ។
ពួកគេចូលមកក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍នេះ ជាមួយនឹងដំណើរការប្រកួតមិនស្គាល់ចាញ់១០ប្រកួត ក្នុងនោះជ័យជម្នះមាន៨ប្រកួត។ ក្នុងការប្រកួតនោះ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនជាងក្នុងការប្រកួតទាំងអស់ ហើយមិនមានរបូតគ្រាប់៥ប្រកួត។
West Ham កំពុងតែមានការប្រកួតក្នុងលីគដ៏គួរឱ្យរន្ធត់មួយ ដែលបានឱ្យឃើញថា ពួកគេមានត្រឹមតែ២ពិន្ទុ ពីលើតំបន់ដែលត្រូវកាត់ចោល។ ពួកគេឈ្នះតែ៦ប្រកួតប៉ុណ្ណោះ ហើយចាញ់១៣ប្រកួត ក្នុងចំណោម២៤ប្រកួត ដែលពួកគេបានលេងរហូតមកដល់ពេលនេះ។
ជ័យជម្នះលើ Nottingham Forest បានធ្វើឱ្យមានការខាតបង់ដោយអ្នកចាំទី Alphonse Areola ត្រូវបានដកចេញដោយត្រូវរបួស ហើយអាចជាអវត្តមានដ៏សំខាន់បំផុត ក្នុងការប្រកួតទល់នឹង United ។
ការព្យាករណ៍ : នៅរដូវកាលនេះ Manchester United មានសំណាងក្នុងការចាប់ឆ្នោតក្នុងការប្រកួត FA Cup ដោយសារតែពួកគេត្រូវបានប្រកួតនៅក្នុងទឹកដី ខណៈដែល West Ham កំពុងតែមានការប្រកួតក្រៅដីជាលើកទីបីរបស់ពួកគេ នៅក្នុងការប្រកួតនេះ។ West Ham មិនទាន់របូតមួយគ្រាប់ឡើយនៅ FA Cup ។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Manchester United និង West Ham United គឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕