Atl. Madrid ស្វាគមន៍ Man U ខណៈ Ajax ទៅ​ទឹកដី Benfica នៅពានរង្វាន់ UCL យប់នេះ

ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League វគ្គ​១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី​១ នៅ​យប់​ថ្ងៃ​ពុធ​នេះ​មាន​ចំនួន ២ គូ គឺ​រវាង Atl. Madrid vs Manchester Utd និង Benfica vs Ajax ។ ដោយឡែក នៅ​ក្របខ័ណ្ឌ English Premier League ក៏​មាន​ការប្រកួត​បង្គ្រប់​ជុំ​ចំនួន ៣ គូ​ផងដែរ​។​

​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស English League Championship ក៏​មាន​ការប្រកួត​ចំនួន ៦ គូ​ដែរ​។

​សម្រាប់​ការប្រកួត​នៅ CL យប់​នេះ ក្រុម​បិសាច​ក្រហម Man U នៅតែ​មាន​សង្ឃឹម​ខ្ពស់ជាង​ម្ចាស់ផ្ទះ Atl. Madrid ហើយ​ពួកគេ​ជា​ក្រុម​ដែល​អ្នកវិភាគ​ជា​ច្រើន​យល់ថា​នឹង​មាន​លទ្ធភាព​ឈ្នះ​ឬ​ស្មើ ជាជាង​ចាញ់​។​

​រីឯ Ajax របស់​ហូ​ឡង់​ក៏​នៅតែ​ជា​ក្រុម​មាន​កម្រិត​លេង​ខ្ពស់ជាង បើ​ធៀប​នឹង Benfica របស់​ព័រ​ទុយ​ហ្គាល់ ហេតុដូច្នេះ ពួកគេ​នឹង​មាន​លទ្ធភាព​ឈ្នះ​ច្រើន​នៅ​យប់​នេះ​។​

​ក្នុង EPL យប់​នេះ​វិញ ក្រុម​ហង្ស​ក្រហម Liverpool ដែល​ឈរ​នៅ​លេខ​២ សង្ឃឹម​ឈ្នះ​ច្រើន​ដើម្បី​ដេញតាម Man City ដែលមាន​៦​ពិន្ទុ​នាំមុខ​ពួកគេ​។ Liverpool បើ​ឈ្នះ​យប់​នេះ​នឹង​បន្ថយ​គម្លាត​សល់​ត្រឹម ៣ ពិន្ទុ​ពី Man City ហើយ​ពេលនោះ ការ​ប្រជែង​តំណែង​ជើងឯក EPL នឹង​បន្ត​ឡើងវិញ​យ៉ាង​ស្វិតស្វាញ​។

​ខាងក្រោម​នេះ​ជា​លទ្ធផល​ព្យាករណ៍​សម្រាប់​ការប្រកួត​ទាំងអស់​នៅ​យប់​នេះ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង