Messi ចូលរួមកំណត់ត្រាមួយជាមួយ Ronaldo ក្រោយរកបានមួយគ្រាប់ទល់និង Marseille

Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់ទី៧០០ ក្នុងអាជីពក្លឹបរបស់គាត់ កាលពីថ្ងៃអាទិត្យ នៅពេលដែលគាត់រកបានមួយគ្រាប់ ក្នុងអំឡុងពេលការប្រកួត Ligue 1 របស់ Paris Saint-Germain ទល់នឹង Marseille ។

ត្រឹមតែ ៤នាទី បន្ទាប់ពីគាត់បានបញ្ជូនបាល់ឲ្យ Kylian Mbappe សម្រាប់គ្រាប់បាល់បើកឆាកនៃការប្រកួត កីឡាករអន្តរជាតិអាហ្សង់ទីនបានបន្ថែមការនាំមុខរបស់ PSG បានយ៉ាងល្អ ដោយការទាត់តិចៗមិនមានការរំខាន។

ម្ចាស់ជើងឯក World Cup ឥឡូវនេះបានស៊ុតបញ្ចូលទីបាន ២៨គ្រាប់សម្រាប់ PSG បន្ថែមលើ ៦៧២គ្រាប់របស់គាត់ សម្រាប់ Barcelona ដែលធ្វើឱ្យគាត់កើនឡើងដល់ ៧០០គ្រាប់។ នោះធ្វើឱ្យគាត់ចូលរួមជាមួយ Cristiano Ronaldo ដើម្បីឈានដល់ចំណុចសំខាន់ ដោយតារាព័រទុយហ្គាល់ធ្វើរឿងនេះបានមុន កាលពីដើមរដូវកាលនេះ ក្នុងអំឡុងពេលដែលគាត់បានត្រឡប់ទៅ  Manchester United វិញ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង