ព្យាករណ៍គូ ​Tottenham vs Chelsea ម៉ោង២០:៣០ ថ្ងៃទី២៦កុម្ភៈ

ចូល​ទៅ​ក្នុង​ការ​ប្រកួត​នេះ Spurs មាន​៤២​ពិន្ទុ​ ឈរនៅ​លេខ​៤ ខណៈ Chelsea មាន​៣១​ពិន្ទុ​នៅ​លេខ​១០។ អតីតអ្នកចាត់ការក្រុម Chelsea លោក Antonio Conte ត្រលប់មកចូលរួមក្នុងការប្រកួតរបស់​ Spurs វិញបន្ទាប់ពីការវះកាត់ ហើយនឹងផ្តោតលើជ័យជម្នះក្នុងជំនួប London Derby នេះ។

Spurs ទើបតែបានប្រកួតឈ្នះ West Ham United ដោយលទ្ធផល ២-០ ដែលបានសង្គ្រោះ​ពី​ការ​បរាជ័យ​២ប្រកួតជាប់​គ្នា ហើយ​នឹង​មាន​ទំនុក​ចិត្ត​ឈានចូលក្នុងការ​ប្រកួត​មួយ​នេះ។

Spurs មិនមានទំនុកចិត្តទាំងស្រុង សម្រាប់ការប្រកួតនៅទឹកដីក្នុងលីគនោះទេ ប៉ុន្តែពួកគេដូចជាចូលមកក្នុងការប្រកួតនេះ ជាមួយនឹងភាពល្អប្រសើរឡើងជាច្រើននាពេលថ្មីៗនេះ។ ពួកគេបានយកឈ្នះ Manchester City និង West Ham United នៅទឹកដីក្នុងការប្រកួតថ្មីៗបំផុតរបស់ពួកគេ​ ដែលបាបធ្វើឱ្យពួកគេលេងឈ្នះ ៦ប្រកួត ក្នុងចំណោម១០ប្រកួតនៅទឹកដីក្នុងលីគ។

Chelsea កំពុងតែមានរដូវកាលប្រៀបដូចជាសុបិន្តអាក្រក់ ជាមួយនឹងគុណភាពនៅក្នុងក្រុម ក្រុមតោខៀវគួរតែកំពុងប្រជែងដណ្តើមយកពាន ប៉ុន្តែពួកគេខិតកាន់តែជិតដល់កាត់ចោលច្រើនជាងការប្រកួតប្រជែងដណ្តើមពាន។

ពួកគេមិន​ស្គាល់​ឈ្នះទាល់តែ​សោះ​សម្រាប់ការប្រកួត៥លើក​ចុង​ក្រោយ​ បន្ទាប់​ពីប្រកួត​ចាញ់​ក្រុម​បាត​តារាង Southampton ១-០ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ។

១០ប្រកួត ដែលបានលេងក្នុងឆ្នាំ២០២៣ Chelsea បានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ហើយពួកគេឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៥ប្រកួតចុងក្រោយ។ ពួក​គេមិន​ដែលឈ្នះ ​​ការ​ប្រកួត​ក្រៅ​ដី​ ៩​ប្រកួតចុង​ក្រោយ ដោយ​ចាញ់​៦ប្រកួត។

ការព្យាករណ៍​ :​ Chelsea ស្ថិតក្នុងទម្រង់មិនសូវល្អ ហើយការឈានចូលទៅក្នុងប្រកួត London Derby ក្រៅទឹកដី នឹងមិនមានជាអ្វី ដើម្បីជួយតោខៀវនោះទេ។​ ពួក​គេ​មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ទេ ប៉ុន្តែក៏​មិន​មានរបូតគ្រាប់បាល់​ច្រើន​ដែរ។  ពួកគេជួប Spurs ដែលកំពុងតែមានភាពល្អប្រសើរឡើង ហើយការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Tottenham និង Chelsea គឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ និងមានគ្រាប់បាល់តិចជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង