អ្នកចាំទី Sevilla ត្រូវបានអ្នកគាំទ្ររត់ចូលទៅវាយនៅក្នុងទីលានក្រោយចប់ការប្រកួត

អ្នកចាំទី Marko Dmitrovic របស់ក្រុម Sevilla ត្រូវបានអ្នកគាំទ្រវាយប្រហារដោយមិនដឹងខ្លួន បន្ទាប់ពីក្រុមរបស់គាត់ភ្លាត់ចាញ់ PSV ក្នុងលទ្ធផល 2-0 ក្នុងការប្រកួតជម្រុះនៅក្នុងពានរង្វាន់ UEFA Europa League កាលពីយប់មិញ។

អ្នក​ចូលទស្សនាការប្រកួតមួយរូប ​បាន​រត់​ចូល​ទៅ​ក្នុង​ទីលាន ហើយ​បានធ្វើការដាក់គោលដៅទៅលើអ្នកចាំទីរបស់ Sevilla ប៉ុន្តែ Dmitrovic អាច​តបតជាមួយការ​វាយ​ប្រហារ​របស់​គាត់ ហើយ​ចាប់ផ្តួល​គាត់​នឹង​ដី​រហូត​ដល់​សន្តិសុខ​រត់ចូលមកសម្រួលស្ថានការណ៍។

អ្នកចាំទីបានប្រាប់អ្នកយកព័ត៌មានក្រោយមានរឿងនេះកើតឡើងថា “គាត់បានរត់មក ហើយរុញខ្ញុំពីខាងក្រោយ។ គាត់ប្រហែលជាខឹងនឹងលទ្ធផល ហើយមានការអាក់អន់ស្រពន់ចិត្តបន្តិចហើយ។ គាត់ព្យាយាមវាយខ្ញុំ ហើយខ្ញុំក៏ចាប់គាត់ ហើយចាប់គាត់ជាប់រហូតដល់សន្តិសុខមកដល់។ វាមិនល្អទេ ដែលបានឃើញបែបនេះនៅក្នុងបាល់ទាត់"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង