Sergio Ramos ប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោមមូលហេតុយ៉ាងកម្សត់មួយ

ដំណឹងដ៏អាប់អួរមួយ បានធ្វើការវាយលុកបណ្តាញសង្គមកាលពីពេលថ្មីៗនេះ នៅពេលដែលខ្សែការពារដ៏រឹងមាំ Sergio Ramos បានធ្វើការប្រកាសជាផ្លូវការ ពីការព្យួរស្បែកជើងពីបាល់ទាត់ជម្រើសជាតិ។

ក្រោយបង្ហាញខ្លួនបាន ១៨០ប្រកួត និងជួយឲ្យក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ស្គាល់រសជាតិពានធំៗ3 គឺពាន World Cup កាលពីឆ្នាំ២០១០ និង EURO នៅឆ្នាំ២០០៨ និង ២០១២ រួចមក ពេលនេះ Ramos បានចេញមុខបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុ នៃការសម្រេចចិត្តចូលនិវត្តន៍ និងបានធ្វើការអរគុណ ទៅកាន់អ្នកដែលតែងតែគាំទ្ររូបគេផងដែរ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ បាននិយាយថា "ព្រឹកនេះ ខ្ញុំបានទទួលការតេទូរស័ព្ទពីគ្រូបង្គោលក្រុមជម្រើសជាតិបច្ចុប្បន្ន ហើយគាត់បាននិយាយថា ខ្ញុំលែងក្លាយជាផ្នែកនៃផែនការរបស់គាត់ទៀតហើយ ទោះបីខ្ញុំលេងបានល្អកម្រិតណាក៏ដោយ។ ជាមួយនឹងភាពសោកសៅមួយនេះ ​ខ្ញុំក៏បានសម្រេចចិត្តថា វាដល់ពេលត្រូវបញ្ចប់ហើយ ដល់ពេលដែលខ្ញុំនិយាយពាក្យលាទៅកាន់ក្រុមជម្រើសជាតិអេស្ប៉ាញហើយ។ ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នា សម្រាប់ការជឿជាក់មកលើខ្ញុំកន្លងមក"៕ 

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង