Pep Guardiola ទទួលស្គាល់ថា ទោះជាគាត់ធ្វើល្អយ៉ាងណា ក៏មិនអាចលុបបំបាត់ការរិះគន់បានដែរ

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានចេញមុខមកធ្វើការឆ្លើយតបទៅលើអ្នកដែលបានរិះគន់លោក ដោយអះអាងថា លោកតែងតែ បរាជ័យជានិច្ច ថ្វីត្បិតក្រុមមួយនេះ បានទទួលភាពជោគជ័យជាច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រោយយកឈ្នះ Arsenal នៅកីឡដ្ឋាន Emirates ដើម្បីឡើងមកកំពូលតារាង English Premier League ក្រុម​ Man City បែរជាភ្លាត់ស្មើជាមួយក្រុម Nottingham Forest ទៅវិញ ដោយត្រូវបានគេរិះគន់យ៉ាងធ្ងន់ៗថា ក្រុមរបស់លោកបានខ្ជះខ្ជាយច្រើន នៅតំបន់ប្រយុទ្ធ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកចាត់ការរូបនេះ បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា ទោះបើជាយើងធ្វើបានល្អច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនៅតែត្រូវគេមើលឃើញថា បរាជ័យជានិច្ច ព្រោះគ្មានអ្វីដែលអាចគ្រប់គ្រាន់ សម្រាប់អ្នកនិយាយទាំងនោះទេ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង