ប្រធាន La Liga ចុចឈ្មោះ Joan Laporta ចំៗឲ្យចេញពីតំណែង ក្រោយរឿងអាស្រូវស៊ីសំណូកអាជ្ញាកណ្តាលលេចឡើង

ប្រធាន La Liga លោក Javier Tebas បានទទូចថាប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta គួរតែលាលែងពីតំណែងរបស់ខ្លួន ប្រសិនបើគាត់មិនអាចពន្យល់ពីរឿងអាស្រូវហិរញ្ញវត្ថុរបស់ក្លិបបាននោះទេ។

Barcelona ត្រូវបានចោទប្រកាន់ថាបានបង់ប្រាក់ជាង 1.5 លានអឺរ៉ូទៅឲ្យក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អតីតអនុប្រធានអាជ្ញាកណ្តាលនៅក្នុងប្រទេសអេស្ប៉ាញកំឡុងឆ្នាំ 2016 ដល់ឆ្នាំ2018 ។ Tebas បានថ្កោលទោសការប្រព្រឹត្តរបស់ពួកគេ ទោះបីជា La Liga មិនអាចស៊ើបអង្កេតក្លឹបដោយស្របច្បាប់ ដោយសារច្បាប់បាល់ទាត់របស់អេស្ប៉ាញក៏ដោយ។

យោងទៅតាម SPORT លោក Tebas បាននិយាយថា "បើសិនជា Laporta មិនអាចពន្យល់បកស្រាយអំពីរឿងរ៉ាវអាស្រូវនោះបានទេ ខ្ញុំគិតថារូបគេត្រូវតែចុះចេញពីតំណែងប្រធានក្លិបទៅ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង