Carlo Ancelotti ទម្លាយពីកាដូចម្លែកមួយដែល Klopp បានប្រគល់ជូនគាត់

អ្នកចាត់ការរបស់ក្លិបអធិរាជស Real Madrid លោក Carlo Ancelotti បានបង្ហើបថា គាត់បានទទួលអំណោយមិនធម្មតាពីអ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp អំឡុងពេលគាត់នៅដឹកនាំ Everton។

Klopp និង Ancelotti បានទទួលស្គាល់ការគោរពគ្នាទៅវិញទៅមកជាយូរយារណាស់មកហើយ ដោយអ្នកទាំងពីរបានសាទរចំពោះសមត្ថភាពគ្រប់គ្រងរបស់គ្នាទៅវិញទៅមក។ មុនពេលជំនួបរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គ 16 ក្រុមចុងក្រោយជើងទី 1 នៅថ្ងៃអង្គារនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហើបថាគាត់ថែមទាំងបានទទួលអំណោយពីគ្រូបង្វឹកហង្សក្រហមអំឡុងពេលគាត់នៅ Everton ទៀតផង។

ថ្លែងទៅកាន់ Sky Sports Italia លោក Ancelotti បាននិយាយថា "យើងមានទំនាក់ទំនងល្អ យើងបានចំណាយពេលមួយឆ្នាំកន្លះជាមួយគ្នានៅក្នុងទីក្រុង Liverpool អំឡុងពេលជំងឺកូវីដវាយលុក។ យើងបានផ្ញើសារ ហើយគាត់បានផ្តល់កាដូដល់ខ្ញុំ ហើយវាជាបារីអេឡិចត្រូនិច វាជាការពិត"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង