ប្រធានក្លិប Chelsea ស្កាត់ជួប​ប្រធានក្លិប PSG ដើម្បីពិភាក្សាការផ្ទេរកីឡាករសំខាន់មួយនេះ

កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ម្ចាស់ក្លិប Chelsea លោក Todd Boehly បានធ្វើការណាត់ជួបគ្នាជាមួយលោក Nasser Al-Khelaifi ដែលជាប្រធានក្លិប Paris Saint-Germain ដើម្បីពិភាក្សាទៅលើប្រធានបទនៃកីឡាករមួយរូបដែល PSG កំពុងតែចង់លក់ចេញ។

វាអាចជារឿងច្បាស់មួយដែលក្លិបអ្នកមានបារាំងគ្រោងនិងបញ្ជូនខ្សែប្រយុទ្ធឆ្នើម Neymar ចេញពីក្រុមក្រោមមូលហេតុនៃរឿងរ៉ាវដែលចម្រូងចម្រាស់កាលពីពីរសប្តាហ៍មុន ដោយ Neymar បានធ្វើការរិះគន់ចំៗទៅលើមិត្តរួមក្រុមរបស់ខ្លួន ដែលជាអត្តចរិតដែល PSG ទទួលយកមិនបាន។ 

ថ្វីត្បិតតែបានចាយលុយប្រមាណ ៦០០លានផោនចាប់តាំងពីឡើងជាប្រធានក្លិបថ្មីរបស់ Chelsea ក៏ពិតមែន ប៉ុន្តែលោក Todd Boehly នៅតែមានបំណងជះលុយទ្រង់ទ្រាយធំដើម្បីនាំយកកីឡាករសំខាន់ៗមកពង្រឹងក្រុម ក្រោយការចាយវាយដ៏ធំនេះ នៅមិនទាន់ផ្តល់លទ្ធផលល្អដល់ក្រុមរបស់លោក៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង