ព្យាករណ៍គូ ​Leicester City vs Tottenham Hotspur ម៉ោង២២ ថ្ងៃទី១១កុម្ភៈ

Tottenham Hotspur នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន King Power នៅថ្ងៃសៅរ៍ ដើម្បីប្រកួតជាមួយនិង Leicester City ។​ Spurs ឈរនៅលេខ៥ ក្នុងលីគដោយមាន៣៩ពិន្ទុ ក្នុងការលេង២២ប្រកួត មានតែមួយពិន្ទុប៉ុណ្ណោះ ដែលតាមពីក្រោយក្រុមឈរលេខ៤ Newcastle ។

ពួកគេចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​ក្នុង​កម្រិតលេង​ខ្ពស់​បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក Man City ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយលទ្ធផល​ជ័យ​ជម្នះ ១-០​ ។

នៅក្នុងការប្រកួតជើងមុន Spurs បានយកឈ្នះ Leiceste​r ដោយលទ្ធផល​ ៦-២ នៅក្នុងទឹកដី ហើយសង្ឃឹមថា នឹងបង្ហាញលទ្ធផលមួយផ្សេងទៀតនៅក្នុងការប្រកួតនេះ។

Leicester City មាន​មានទម្រង់លេងអន់​ណាស់​នៅ​រដូវ​កាល​នេះ ហើយ​បានបណ្តោយខ្លួនឱ្យធ្លាក់ទៅចូល​រួម​ជាមួយក្រុមដែលត្រូវ​កាត់​ចោល​។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានត្រឹមតែប៣ពិន្ទុប៉ុណ្ណោះ ពីលើតំបន់កាត់ចោក ហើយជាមួយនឹងការប្រកួតដ៏លំបាកមួយចំនួន ដែលត្រូវប្រឈមមុខ ពួកគេមិនទាន់មានសុវត្ថិភាពនៅឡើយទេ។

នៅកីឡដ្ឋាន King Power កំណត់ត្រារបស់ Leicester មិនមានកម្រឹតល្អទេក្នុងរដូវកាលនេះ ដោយឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតនៅក្នុងទឹកដីខ្លួនឯង។​ ទម្រង់ការពាររបស់ពួកគេ គឺជាបញ្ហាចម្បងក្នុងរដូវកាលនេះ​។ 

ការព្យាករណ៍​ :​ ប្រវត្តិសាស្ត្រនៃការជួបគ្នារវាងក្រុមទាំងពីរ​ គឺជាជំនួបដែលតែងតែមានគ្រាប់បាល់ច្រើន ដោយជាមធ្យមមានច្រើនជាង៥គ្រាប់ ក្នុងមួយប្រកួតសម្រាប់ការជួបគ្នា៤ប្រកួតចុងក្រោយ។ យើងរំពឹងថានេះ នឹងក្លាយជាការប្រកួតដែលមានគ្រាប់បាល់ដ៏ច្រើនមួយផ្សេងទៀត នៅក្នុងការប្រកួតនេះ។ ការព្យាករណ៍រវាង Leicester City និង Tottenham Hotspur របស់យើងគឺគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង