Ronaldo បង្ហើបពីអារម្មណ៍ពិត ក្រោយរកបានគ្រាប់បាល់ទី៥០០ ក្នុងលីគ

កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo គឺជាបុរសដ៏រីករាយម្នាក់ បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់ទី៥០០ ក្នុងលីគអាជីពរបស់គាត់ ក្នុងជ័យជម្នះ ៤-០ សម្រាប់ក្រុម Al-Nassr កាលពីថ្ងៃព្រហស្បតិ៍។

Ronaldo បានស៊ុតបញ្ចូលទីទាំងបួនគ្រាប់ឲ្យ Al-Nassr ក្នុងជ័យជម្នះ ៤-០ ទល់និងក្រុម Al-Wehda ក្នុងការប្រកួត Saudi Pro League ។ គ្រាប់បាល់ដំបូងរបស់កីឡាករវ័យ ៣៨ឆ្នាំ ក្នុងការប្រកួតនេះ បានក្លាយជាគោលដៅដ៏សំខាន់មួយ ខណៈដែលរូបគេបានស៊ុតបញ្ចូលទីគ្រាប់ទី៥០០ ក្នុងលីគអាជីពរបស់គាត់។

អតីតកីឡាកររបស់ Real Madrid និង Man United រូបនេះ បានឲ្យដឹងថា "ខ្ញុំពិតជាសប្បាយចិត្ត ចំពោះគ្រាប់បាល់ដែលខ្ញុំបានស៊ុតបញ្ចូលទីនៅថ្ងៃនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះ គឺការអាចជួយមិត្តរួមក្រុមរបស់ខ្ញុំ ឱ្យឈ្នះការប្រកួតនេះ"។ Ronaldo ក៏បាននិយាយផងដែរថា វាគឺជាអារម្មណ៍ដ៏អស្ចារ្យក្នុងការស៊ុតបាល់បញ្ចូលទីចំនួន ៤ដង នៅក្នុងការបង្ហោះនៅលើ Instagram បន្ទាប់ពីការប្រកួត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង