ទីបំផុតលោកព្រះ Zlatan អាចចូលហ្វឹកហាត់វិញ ក្រោយចំណាយពេល៩ខែនៅក្រៅទីលាន

ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ជាមួយនិងក្រុម AC Milan ហើយ បន្ទាប់ពីបានសម្រាកពីសកម្មភាពជាមួយបាល់ទាត់ជាយូរ ដោយសារតែរបួសសរសៃពួរ។

កីឡាករវ័យ ៤១ឆ្នាំរូបនេះ បានទទួលការវះកាត់នៅលើ ACL របស់គាត់ ក្នុងខែឧសភា ឆ្នាំ២០២២ ហើយបានបញ្ជាក់ភ្លាមៗ បន្ទាប់ពីនោះថា គាត់គ្រោងនឹងត្រលប់មកទីលានវិញ ទោះបីជាគាត់មានអាយុច្រើនក៏ដោយ។ 
វាហាក់ដូចជាថា គាត់ជិតនឹងបំពេញការសន្យារបស់គាត់ហើយ ដោយកីឡាករនឹងត្រូវមានវត្តមាន សម្រាប់ការប្រកួតរបស់ AC Milan ជាមួយ Torino នៅថ្ងៃសុក្រនេះ បើយោងតាម ​​Sky Italy។ 

យ៉ាងណាក្តី លោក Stefan Pioli ដែលជាគ្រូបង្វឹករបស់ក្រុមមួយនេះ នៅតែមិនទាន់ហ៊ានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនៅឡើយទេ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង