គ្រូហ្វឹកហាត់ផ្ទាល់ខ្លួនរបស់ Benzema ជឿថា កូនសិស្សខ្លួនមានភាពរឹងមាំជាង Ronaldo ទៅទៀត

គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បានអះអាង​ថា Cristiano Ronaldo មិន​អាច​ទ្រាំទ្រ​នឹង​ការ​ហ្វឹកហាត់​ដែល Karim Benzema កំពុងតែធ្វើ​បាននោះ​ទេ។

ម្ចាស់ពានរង្វាន់ Ballon d'Or 2022 កំពុងជាប់គាំងនៅផ្ទះនៅពេលនេះ ជាមួយនឹងរបួសដែលគំរាមកំហែងដល់ការបង្ហាញខ្លួនឲ្យ Real Madrid សម្រាប់ពានរង្វាន់ FIFA Club World Cup ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានធ្វើការយ៉ាងលំបាកជាងពេលណាៗទាំងអស់ លើកាយសម្បទារបស់គាត់នៅអាយុ ៣៥ឆ្នាំ ដោយចាត់ទុកថា ជាការជំរុញខ្លួនឯង។

លោក Javier Atalaya បានប្រាប់វិទ្យុ Marca អំពីរបបរបស់កីឡាករសញ្ជាតិបារាំងថា “Karim មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ។ គាត់​នៅ​ផ្ទះ​ដោយ​មិន​មាន​អ្វី​ធ្វើ ហើយ​គាត់​ចុះ​ទៅ​កន្លែង​ហាត់ប្រាណ​ ដើម្បី​ហ្វឹកហាត់។ ចិត្ត​គំនិត​របស់​គាត់ជាប់​ពាក់ព័ន្ធ​នឹង​ការ​កែ​លម្អ​ជា​រៀង​រាល់​ថ្ងៃ។ សូម្បីតែ Cristiano ក៏មិនអាចទ្រាំទ្រនឹងការហ្វឹកហាត់ដែល Benzema ធ្វើបានដែរ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង