Bayern ថាខ្លួននិងមិនសម្រេចចិត្តដូច Man Utd នោះឡើយចំពោះរឿងរ៉ាវរបស់ Neuer

ប្រធានក្លិប Bayern Munich បានលើកឡើងថាពួកគេនឹងមិនផ្តាច់កិច្ចសន្យារបស់ Manuel Neuer នោះឡើយ ទោះបីជាគាត់បាននិយាយប្រឆាំងនឹងក្លិបនៅក្នុងបទសម្ភាសន៍ខាងក្រៅក៏ដោយ។

Neuer ដែលជាប្រធានក្រុមរបស់ក្លិប Bayern បាននិយាយនៅក្នុងការរិះគន់របស់គាត់ចំពោះក្លិបនាពេលថ្មីៗនេះ ដោយផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន The Athletic ជាកន្លែងដែលគាត់បានពិភាក្សាអំពីការបណ្តេញគ្រូបង្វឹកអ្នកចាំទី Toni Tapalovic ដែលគាត់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ។

លោក Herbert Hainer បានប្រាប់ BR24 Sport នៅពេលសួរថាតើ Bayern នឹងបញ្ចប់កិច្ចសន្យារបស់ Neuer ដូចអ្វីដែល United បានធ្វើជាមួយ Cristiano Ronaldo បន្ទាប់ពីបទសម្ភាសន៍ផ្ទាល់របស់គាត់មុនពេលការប្រកួត World Cup​ ថា "ទេ មិនមែនទាល់តែសោះ។ នោះហើយជាមូលហេតុដែលយើងជា FC Bayern Munich ។ នៅ FC Bayern Munich យើង នឹងតែងតែបញ្ជាក់រឿងបែបនេះជាមួយនិងបុគ្គលផ្ទាល់ ហើយរឿងបែបនេះធ្វើឱ្យ FC Bayern រឹងមាំ និងពិសេស"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង