Harry Kane ស៊ុតបំបែកកំណត់ត្រារបស់ Spurs ស្របពេលជួយ Arsenal ដោយប្រយោល

ខ្សែប្រយុទ្ធHarry Kane ពេលនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ឲ្យក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្រោយរកបានមួយគ្រាប់ បំបាក់ Manchester City ក្នុងដីរបស់ខ្លួន។

ក្រុមរបស់លោក Pep Guardiola មានសិទ្ធិដេញតាម Arsenal ពីក្រោយដោយសារតែបរាជ័យរបស់ Arsenal ក្នុងដីរបស់ Everton ទៅហើយ ប៉ុន្តែមួយគ្រាប់របស់ Kane បានរារាំង Man City មិនឲ្យតាមប្រកៀកប្រកិតពីក្រោយក្រុមកំពូលតារាងទៅវិញ។

គួររំលឹកផងដែរថា គិតត្រឹមពេលនេះ Harry Kane រកបាន ២៦៧គ្រាប់ឲ្យក្រុម Spurs ដោយបានបំបែកកំណត់ត្រារបស់អតីតកីឡាករលោក Jimmy Greaves ខណៈដែលនៅតែមិនទាន់អាចជួយឲ្យក្រុមមួយនេះ ស្គាល់រសជាតិពានផ្លូវការអ្វីមួយនៅឡើយទេ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង