អ្នកសារព័ត៌មានមួយរូបត្រូវបានរិះគន់យ៉ាងខ្លាំង ក្រោយបញ្ចេញមតិទៅលើ Casemiro

អតីតកីឡាកររបស់ក្រុម Aston Villa លោក Gabriel Agbonlahor ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីនិយាយថាកីឡាករ Casemiro គួរណាតែត្រូវគេចាប់ខ្លួនសម្រាប់រឿងហេតុដែលធ្វើឲ្យរូបគេទទួលបានកាតក្រហមទល់និង Crystal Palace។

Casemiro ត្រូវបានបណ្ដេញចេញនៅតង់ទីពីរនៃជ័យជម្នះ 2-1 របស់ Manchester United ទល់នឹង Crystal Palace ដោយសារតែគាត់បានច្របាច់.កខ្សែបម្រើ Will Hughes ក្នុងពេលកំពុងឈ្លោះគ្នា។ កាយវិការទៅលើទៅ Hughes គឺមានរយៈពេលខ្លី ប៉ុន្តែនៅតែគ្រប់គ្រាន់ដើម្បីទទួលបានកាតក្រហមពីអាជ្ញាកណ្ដាល។

Agbonlahor បាននិយាយនៅលើ TalkSport ថា "Casemiro គិតថាគាត់ជា Brock Lesnar នៅក្នុង UFC។ វិធីដែលគាត់កំពុងច្របាច់ក Will Hughes គាត់គួរតែត្រូវបានចាប់ខ្លួនសម្រាប់រឿងនោះ។ ក្មេងៗនិងឃើញសកម្មភាពគ្រប់យ៉ាងក្រោយចប់ការប្រកួត ជាពិសេសឃើញ Casemiro ច្របាច់កគូប្រកួត"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង