Ramos ថា ជារឿងល្អហើយដែលការប្រឈមមុខនឹង Messi ត្រូវបានបញ្ចប់

បន្ទាប់ពីចំណាយពេលជាគូសត្រូវរបស់ Leo Messi អស់រយៈពេល ១៥ឆ្នាំ ខ្សែការពារ PSG កីឡាករ Sergio Ramos បានអះអាងថា តារាអាហ្សង់ទីន គឺជាកីឡាករបាល់ទាត់ល្អបំផុតដែលមិនធ្លាប់មាន។

Ramos គឺជាគូប្រជែងរបស់ Messi ជាង២ទស្សវត្សមកហើយ នៅពេលដែលគាត់បានប្រឈមមុខនឹងកីឡាករសញ្ជាតិអាហ្សង់ទីនរបស់ Barcelona ខណៈពេលដែលខ្លួនជាប្រធានក្រុម Real Madrid។ ប៉ុន្តែអ្នកទាំងពីរបានក្លាយជាមិត្តរួមក្រុមនិងគ្នាក្នុងឆ្នាំ២០២១ ក្រោមក្លិប Paris Saint-Germain ហើយឥឡូវនេះ Ramos បានអះអាងថា ម្ចាស់ជើងឯក World Cup គឺល្អបំផុតមិនធ្លាប់មានពីមុនមក។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PSG TV Ramos បានគូសបញ្ជាក់ពីគុណភាពរបស់ Messi ថា "មានការរងទុក្ខជាច្រើនឆ្នាំក្នុងការលេងទល់នឹង Messi ប៉ុន្តែឥឡូវនេះខ្ញុំរីករាយនឹងគាត់។ គាត់គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតដែលមិនធ្លាប់មាន"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង