La Liga ចោទប្រកាន់ Premier League ថាបានល្មើសច្បាប់ បន្ទាប់ពីចាយវាយច្រើនហួសហេតុ

អគ្គនាយកសាជីវកម្មរបស់លីកកំពូលអេស្ប៉ាញ La Liga បានចោទប្រកាន់ Premier League ថាកំពុងតែបោកប្រាស់ បន្ទាប់ពីក្លិបនៅលីកអង់គ្លេសបានចំណាយប្រាក់សរុបចំនួន 1 ពាន់លានដុល្លារ ក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Chelsea តែម្នាក់ឯងទទួលខុសត្រូវលើការចំណាយ 37% នៃការចំណាយសរុបច្រើនជាងក្លឹបទាំងអស់នៅក្នុង Bundesliga, La Liga, Serie A និង Ligue 1 រួមបញ្ចូលគ្នា ជាហេតុធ្វើឲ្យ ប្រធានសាជីវកម្ម La Liga លោក Javier Gomez បានអំពាវនាវឲ្យ UEFA មានចំណាត់ការបន្ថែមទៀតចំពោះរឿងមួយនេះ។

លោក Gomez បាននិយាយថា "នៅអេស្ប៉ាញ យើងព្យាយាមឲ្យក្រុមនីមួយៗចំណាយតាមអ្វីដែលខ្លួនអាចធ្វើបាន ដោយមិនឲ្យល្មើសច្បាប់ ប៉ុន្តែនៅអង់គ្លេស ក្លិបទាំងនោះបានជះលុយហួសកម្រិត ដែលបានធ្វើឲ្យលីកផ្សេងៗមានការមិនពេញចិត្ត ហើយសង្ឃឹមថា UEFA នឹងមានការកំណត់ការចាយវាយថ្មីទៅចុះ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង