ព្យាករណ៍គូ​ Betis vs Barcelona ម៉ោង៣ថ្ងៃទី២កុម្ភៈ

Real Betis មាន​ឱកាស​ឡើង​ទៅ​ឈរ​នៅលេខ៤ ​ក្នុង​តារាង La Liga របស់​អេស្ប៉ាញ ប៉ុន្តែ​ពួក​គេ​​ត្រូវ​យក​ឈ្នះ​ក្រុម​កំពូល​តារាង Barcelona ជា​មុន​សិន។

ខណៈពេលដែល Betis ត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ក្រុមទាំងពីរមាន១៦ពិន្ទុដាច់ពីគ្នា ដោយ​ Barcelona ឈរនៅកំពូលតារាងមាន៤៧ពិន្ទុ និង Betis ឈរនៅលេខ៦មាន៣១ពិន្ទុ។

Real Betis គ្រប់គ្រងការប្រកួតដែលមិនមានរបូតគ្រាប់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៥លើកចុងក្រោយ​ ហើយនេះមិនមែនជាស្ថានភាពល្អនោះទេ​ ដែលពួកគេប្រឈមមុខនឹងក្រុមដែលមានទម្រង់ប្រយុទ្ធល្អជាងគេទីពីរក្នុងលីគ។

Barcelona បានប្រកួតឈ្នះ Betis ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីប្រកួតស្មើ ២-២ ក្នុងការប្រកួត Super Cup កាលពីខែមករា ហើយពួកគេនឹងសង្ឃឹមថា​ នឹងអាចទទួលបានជ័យជម្នះយ៉ាងល្អ នៅពេលដែលក្រុមទាំងពីរ ត្រូវប្រឈមមុខគ្នាក្នុងរយៈពេលបីសប្តាហ៍ក្រោយមក។

Barcelona មិន​បាន​ចាញ់ការប្រកួតណា​មួយ​ឡើយ សម្រាប់ការ​ប្រកួត​ក្រៅ​ដី​១៣ប្រកួត នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​។ លទ្ធផលប្រកួតចាញ់ចុងក្រោយគឺនៅក្នុងទឹកដី Bayern Munich ក្នុងការប្រកួត UEFA Champions League ។

ក្នុងលីគ La Liga ពួកគេឈ្នះ៣ប្រកួតជាប់ៗគ្នា សុទ្ធតែមិនមានរបូតគ្រាប់បាល់ ប៉ុន្តែស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ពួក​គេ​បាន​ស៊ុតបញ្ចូលទី​ច្រើន​ជាង​ ១គ្រាប់​ ក្នុង​ការ​ប្រកួត​១ចំណោមការប្រកួតលីគ​​៤​ចុង​ក្រោយ​។

ការព្យាករណ៍​ :​ Barcelona មិន​ស្គាល់​ការចាញ់​ទាល់តែសោះ ​ក្នុង​ការ​ប្រកួត​ ១៣​លើក​ចុង​ក្រោយ​។ លើកចុងក្រោយដែលពួកគេចាញ់ គឺកាលពីខែតុលានៅ Champions League​។ ពួកគេនឹងស្វាគមន៍ការត្រឡប់មកវិញ របស់កីឡាករសំខាន់ៗ ដូចជា​ Torres និង Lewandowski សម្រាប់ការប្រកួតនេះ ដែលគួរតែដោះស្រាយបញ្ហាជាច្រើន នៃទម្រង់ប្រយុទ្ធរបស់ពួកគេ។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Real Betis vs Barcelona គឺ Barcelona​ នឹងប្រកួតឈ្នះដោយគ្មានរបូតគ្រាប់បាល់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង