មកដឹងពីមូលហេតុដែលការផ្ទេររបស់ Ziyech ទៅ PSG មិនអាចនឹងកើតឡើង

Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងជាមួយនិងក្លិប Chelsea ជុំវិញការចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធស្លាប Hakim Ziyech នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករជាផ្លូវការហើយ ប៉ុន្តែកិច្ចព្រមព្រៀងកំពុងតែប្រឈមមុខនិងភាពអសាបង់ទៅវិញ។

បន្ទាប់ពីការចរចាជាច្រើនម៉ោង ក្លិបទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់កីឡាករសញ្ជាតិម៉ារ៉ុករួចរាល់។ Ziyech ក៏បានទៅដល់ទីក្រុងប៉ារីសដើម្បីបញ្ចប់ការធ្វើតេស្តសុខភាពរបស់គាត់  ប៉ុន្តែមានបញ្ហាធំមួយជាមួយនឹងការផ្ទេរ។

ឯកសារចាំបាច់ត្រូវបានដាក់ជូនយឺត ដោយសារ Chelsea ផ្ញើឯកសារមិនត្រឹមត្រូវម្តងហើយម្តងទៀត។ ជាលទ្ធផល ការផ្ទេររបស់ Ziyech ត្រូវបានចាត់ទុកថាយឺតពេល។ PSG នឹងមានឱកាសប្តឹងទៅអាជ្ញាធរបាល់ទាត់បារាំង ប៉ុន្តែក្តីសង្ឃឹមរបស់ក្លិបយក្សបារាំងគឺមានតិចតួចប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង