Mykhailo Mudryk ចេញមុខសុំទោសជាសាធារណៈ ក្រោយប្រើពាក្យមិនសមរម្យនៅក្នុងវីដេអូមួយ

ខ្សែប្រយុទ្ធស្លាបចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Mykhailo Mudryk បានសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យជេរប្រមាថក្នុងវីដេអូ ដែលមានអ្នកចូលមើលជាង២សែនដង នៅលើបណ្តាញសង្គម TikTok។

កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ត្រូវបានគេប្រទះឃើញច្រៀងបទចម្រៀង "Freestyle" របស់តារាចម្រៀងអាមេរិក Lil Baby ដោយក្នុងនោះពាក្យបែបមើលងាយពូជសាសន៍ជាច្រើនត្រូវបានប្រើប្រាស់ ជាហេតុធ្វើឲ្យមហាជនមានការខឹងសម្បាជាខ្លាំងចំពោះ Mudryk។

យ៉ាងណាក្តី រូបគេក៏បានចេញសុំទោសភ្លាមៗ ដោយបានលើកឡើងថា រូបគេពិតជាមានការសោកស្តាយចំពោះឧប្បទវហេតុដែលបានកើតឡើងកាលពីខែកក្កដាកន្លងទៅ ដោយរូបគេគ្មានបំណងចង់មើលងាយពូជសាសន៍ណាមួយឡើយ ហើយគ្រាន់តែច្រៀងទៅតាមប៉ារ៉ូលចម្រៀងតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង