Andy Robertson ទទួលស្គាល់ថា Liverpool កំពុងតែជួបប្រទះភាពដុនដាបខ្លាំងឡើង ក្រោយធ្លាក់ចេញពី FA Cup

ខ្សែការពារស្លាបឆ្វេងដ៏ចំណាប់របស់ហង្សក្រហម Liverpool បានចេញមុខទទួលស្គាល់ថា ក្រុមរបស់ខ្លួនហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងបានអ្វីនោះឡើយនៅរដូវកាលនេះ ជាពិសេសក្រោយធ្លាក់ចេញពីពាន FA Cup យ៉ាងភ្ញាក់ផ្អើល។

មួយគ្រាប់ចុងម៉ោងរបស់កីឡាករ Kaoru Mitoma បានបញ្ជូនក្រុម Brighton ឡើងទៅវគ្គបន្តក្នុងលទ្ធផល ២:១ ធ្វើឲ្យ Liverpool អស់សិទ្ធិប្រកួតបន្ត។ 

ក្រោយឃើញទម្រង់លេងបែបនេះ  Robertson បាននិយាយឲ្យដឹងថា "វាជារឿងដ៏សោកសៅមួយ ព្រោះពួកយើងគិតថានេះជាការចាប់ឆ្នោតល្អសមរម្យមួយសម្រាប់យើង។ រដូវកាលនេះ ពួកយើងលេងមិនបានល្អទាល់តែសោះ។ កាលពីដើមរដូវកាល យើងធ្វើមិនបានល្អ ហើយពេលនេះពួកយើងធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់។ យើងមានបញ្ហាចាប់តាំងពីតំបន់ការពាររហូតទៅដល់តំបន់ប្រយុទ្ធ នេះជាដើមហេតុដែលធ្វើឲ្យយើងជួបប្រទះបញ្ហាបែបនេះ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង