Carlo Ancelotti ចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹង Camavinga

អ្នកចាត់ការក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានគូសបញ្ជាក់ពីសារៈសំខាន់របស់ខ្សែបម្រើវ័យក្មេង Eduardo Camavinga ស្របពេលដែលមានដំណឹងលេចឡើងថា កីឡាកររូបនេះ អាចនឹងចាកចេញពី Real Madrid នៅពេលឆាប់ៗនេះ។

ចំពេលមានការរំពឹងទុកថា គាត់អាចចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង លោក Ancelotti បានសង្កត់ធ្ងន់ថា Camavinga គឺជាផ្នែកសំខាន់មួយរបស់ក្រុម ដែលមិនអាចនឹងឲ្យចាកចេញងាយស្រួលនោះឡើយ។

លោក Ancelotti បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា "កីឡាករក្នុងក្រុមរបស់យើង ​គឺ​មិន​អាច​ប៉ះ​ពាល់​បាន។ វាមិនត្រឹមតែ Modric និង Kroos ទេ អ្នកផ្សេងទៀតដែលមកលើទីលាន ហើយបានផ្តល់អ្វីៗគ្រប់យ៉ាងដូច Camavinga ក៏មិនអាចប៉ះបានដែរ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង