Liverpool បន្ទាប់ពីការប្រកួតដែលបានបំបែកឯកទកម្មឆ្នាំ២០២១/២២ បានបង្ហាញពីការលើកពាន FA Cup និង EFL Cup ក៏ដូចជាចូលរួមគ្រប់ការប្រកួតដែលអាចធ្វើទៅបាន ហាក់ដូចជាបានរុញច្រានពួកគេមកដល់ទបញ្ចប់ ដោយសារភាពមិនស៊ីសង្វាក់គ្នាបានបំផ្លាញរដូវកាលរបស់ពួកគេ នាពេលបច្ចុប្បន្ន។
ក្រុមហង្សក្រហមឈរនៅលេខ៩ ក្នុងតារាងជាមួយនឹងជ័យជម្នះ ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់៦ប្រកួត ដោយធ្វើឱ្យពួកគេមាន ២៨ពិន្ទុ និងតាមពីក្រោយក្រុមកំពូលទាំង៤ រហូតដល់ទៅ១០ពិន្ទុ។
ពួកគេត្រូវការអព្ភូតហេតុតូចមួយ ដើម្បីត្រលប់ទៅកាន់ការប្រជែងដណ្តើមពានរង្វាន់វិញ ខណៈដែលពួកគេក៏តាមពីក្រោយក្រុមកំពូលតារាង Arsenal ១៩ពិន្ទុ ជាមួយនឹងរយៈពេលប្រហែលពាក់កណ្តាល នៃរដូវកាលនៅសល់។ ពួកគេបានយកឈ្នះ Wolves ក្នុងលទ្ធផល ១-០ ក្នុងការប្រកួត FA Cup កាលពីថ្ងៃអង្គារ ប៉ុន្តែបានចាញ់ក្រុម Brighton ក្រៅដី ៣-០ ការប្រកួតលីគមុនពេលដែលត្រូវជួប Wolves ។
ក្រុមតោខៀវ Chelsea ដែលត្រូវធ្វើដំណើរមកក្នុងការប្រកួតនេះ ដោយមានទម្រង់ស្រដៀងគ្នាទៅនឹងគូប្រកួតរបស់ពួកគេ ខណៈដែលក្រុមតោខៀវបច្ចុប្បន្នកំពុងឈរនៅលេខ១០ ក្នុងតារាងលីគ។
Chelsea ឈ្នះតែ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់៧ប្រកួត ពីការប្រកួតលីគ១៩ប្រកួត។ វាមិនមែនជាការវិលត្រឡប់មកវិញដ៏ល្អនោះទេ ខណៈដែល Chelsea បានប្រកួតឈ្នះត្រឹមតែ២ប្រកួតប៉ុណ្ណោះ ពីការប្រកួត៦លើក ចាប់តាំងពីត្រលប់មកពីការសម្រាកការប្រកួត World Cup។ ការចេញដំណើរក្រៅថ្មីៗរបស់ពួកគេ គឺការទទួលជ័យជម្នះ ១-០ លើក្រុម Crystal Palace ដែលជាលទ្ធផលបន្ទាប់ពីប្រកួតចាញ់ ៣លើកជាប់គ្នា។
ការព្យាករណ៍ : នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់ក្រុមទាំងពីរ ខណៈដែលពួកគេម្នាក់ៗ សម្លឹងរកការពង្រឹងភាពស៊ីសង្វាក់គ្នាខ្លះ និងត្រលប់មកវិញ ក្នុងការដេញតាមក្រុមកំពូលទាំងបួន។ Chelsea គួរតែមានទំនុកចិត្តពីការគ្រប់គ្រងការប្រកួតជាមួយនឹងក្រុម Palace ជាមួយនឹងខ្សែការពារខាងក្រោយ ដែលកំពុងមានភាពវិជ្ជមានដ៏ធំ។ ទោះបីជាយ៉ាងណាក៏ដោយ Liverpool មានសំណាងក្នុងការយកឈ្នះលើ Wolves ក្នុងពានរង្វាន់ FA Cup ហើយអាចបញ្ចាក់បានយ៉ាងងាយក្នុងដំណើរការប្រកួត មិនដែលឈ្នះ៤ប្រកួតជាប់គ្នា ដោយលទ្ធផលនោះគួរតែ បញ្ច្រាស់ពីលទ្ធផលដែលពួកគេទទួលបាន។
ការទស្សន៍ទាយរវាង Liverpool និង Chelsea របស់យើងគឺ Chelsea មានឱកាសពីរ ដោយស្មើ ឫឈ្នះក្នុងការប្រកួតនេះ៕